ស្មាតហ្វូន Samsung Galaxy S4
|
April 24, 2013 (11:16:39)
|
[ 1403 ] |
|
|
|
|
ដោយបានឃើញជាលើកដំបូងនូវទូរស័ព្ទស្មាតហ្វូន Samsung Galaxy S4 ក្នុងទីក្រុងញូវយ៉ក អំឡុងការប្រកាសអំពីការចេញលក់ទូរស័ព្ទនេះកាលពី ៦ សប្តាហ៍កន្លងទៅ ខ្ញុំបានជក់ចិត្តលើអេក្រង់ទំហំ ៤,៩៩ អ៊ីញ និង រាងដែលកាន់តែស្រដៀងនឹង ប្រអប់ក្នុងទម្រង់កាន់តែស្លីម ជាងមុនរបស់វា បើទោះបីជាខ្ញុំបានចោទជាសំណួរថា ម៉េចក៏ ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះនៅតែបន្តប្រើប្រាស់តួផ្លាស្ទិចខាងក្រោយទៀតក៏ដោយ ។
ប៉ុន្តែនៅពេលដែលខ្ញុំប៉ះជាមួយទូរស័ព្ទ S4 នៅកន្លែងតាំងបង្ហាញ ខ្ញុំបានដឹងថា អតិថិជនភាគច្រើនប្រហែលជាមិនខ្វល់ពីសំបកខាងក្រៅ ឬ Hardware ខាងក្នុងនោះទេ ។ បន្ទាប់ពីនោះមក ការពិភាក្សាភាគច្រើនស្តីពីរបៀបដែលទូរស័ព្ទនេះបន្តមានប្រៀបធៀបនឹងទូរស័ព្ទម៉ាកល្បីៗដទៃទៀតដូចជា Sony Xperia Z និង HTC One បានក្លាយជាចំណុចមួយដែលចោទសួរថាតើលក្ខណៈពិសេសបន្ថែមសំខាន់ដល់កំរិតណា ។
ចម្លើយរបស់ខ្ញុំ គឺថាពួកវាពិតជាសំខាន់ ហើយ S4 បានឈ្នះលើផ្នែកមួយចំនួន ព្រោះទូរស័ព្ទនេះមានប្រៀបជាងទូរស័ព្ទដទៃ ។ ក្នុងចំណោមទូរស័ព្ទម៉ាកល្បីទាំងបីខាងលើ ទូរស័ព្ទនេះគឺជាទូរស័ព្ទតែមួយគត់ដែលផ្តល់នូវថ្មអាចរើចេញបាន ដូច្នេះហើយទើបចាំបាច់ត្រូវការគម្របផ្លាស្ទិចស្តើងមួយ ។
មានតែទូរស័ព្ទ Xperia Z និង S4 ប៉ុណ្ណោះមាន Slot សម្រាប់ដាក់ microSD បន្ថែម ហើយចំណែកឯទូរស័ព្ទ HTC One វិញមានការរចនាម៉ូដល្អបំផុត ដោយសារតែតួអាលុយមីញ៉ូមរបស់វា ។
ពាក់ព័ន្ធនឹងចំណុចខុសគ្នា ត្រង់ចំណុចនេះលក្ខណៈពិសេសថ្មីៗបានធ្វើឲ្យខ្ញុំកត់ត្រាទូរស័ព្ទ Samsung ចូលក្នុងសៀវភៅរបស់ខ្ញុំ ។ ខណៈដែលមនុស្សមួយចំនួនអាចនឹងហៅទូរស័ព្ទ Samsung ថាជាការបំភ័ន្ត ក៏គ្មាននរណាម្នាក់អាចចោទប្រកាន់ថា Samsung លួចចម្លងគេបានដែរ ព្រោះក្រុមហ៊ុននេះបានប្រថុយប្រថានណែនាំនូវកម្មវិធីវ័យឆ្លាតជាច្រើន ។
ការគ្រប់គ្រងដោយសម្លេង និង អារម្មណ៍ស្តាប់ទៅដូចជាមិនទំនង ប៉ុន្តែកម្មវិធីទាំងនេះគឺជាកម្មវិធីដែលខ្ញុំពិតជាឲ្យតម្លៃលើវាណាស់ ។ កម្មវិធីទាំងនេះមានភាពសាមញ្ញណាស់ រហូតធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដែលគ្មាននរណាម្នាក់បានគិតអំពីវាពីមុនមក ។
ក្រៅពីកម្មវិធីឆ្លាតៗខាងលើ មានកម្មវិធីជាច្រើនទៀតសុទ្ធតែធ្វើឲ្យអ្នកប្រើប្រាស់ Samsung Galaxy S4 មានភាពភ្ញាក់ផ្អើល ដូចជា កម្មវិធី Quick Glance, Smart Alert, Direct Call, Air View, ជាពិសេសកម្មវិធី Smart Pause ដែលអាចបញ្ជាឲ្យចាក់វីដេអូ និង បញ្ឈប់វីដូអេតាមរយៈចលនារបស់ភ្នែក ។
ទូរស័ព្ទ S4 ក៏បានណែនាំនូវកម្មវិធី Group Play ដែលជួយឲ្យទូរស័ព្ទនេះភ្ជាប់ទៅទូរស័ព្ទ S4 មួយទៀត ដើម្បីចែករំលែកឯកសារ តន្ត្រី និង លេងហ្គេមតាមរយៈ Network ឯកជន ។
ទូរស័ព្ទ S4 មានទម្ងន់ត្រឹមតែ ១៣០ ក្រាមប៉ុណ្ណោះ ហើយដូចគ្នានឹងប្រភេទទូរស័ព្ទ Galaxy ផ្សេងទៀតដែរ ប៊ូតុង Power ស្ថិតនៅខាងស្តាំ និង ប៊ូតុងគ្រប់គ្រងសម្លេងស្ថិតនៅខាងឆ្វេង ។ រន្ធដោតកាសស្តាប់ត្រចៀកទំហំ ៣,៥ មីល្លីម៉ែត្រស្ថិតនៅលើ ខណៈរន្ធដោយ micro-USB ស្ថិតនៅជើងទូរស័ព្ទ ។ ចំណែកឯ ប៊ូតុង Home ស្ថិតនៅផ្នែកខាងក្រោមនៃអេក្រង់ ។
នេះក៏ជាទូរស័ព្ទ Samsung ដំបូងគេ ដែលមាន Display ប្រភេទ Full HD Super Amoled ទំហំ ១៩២០ X ១០៨០ នៅកំរិត ៤៤១ ភិចសែលក្នុងមួយអ៊ីញ ។ ស្មាតហ្វូន Samsung Galaxy S4 ដំណើរការដោយ Processor ប្រភេទ eight core Exynos 5 Octa-core របស់ខ្លួន ដែលល្បឿន ១,៦ GHz និង ១,៨ GHz ។ ចំណែកឯថ្មវិញមានកម្លាំង 2,300mAh ដែលអាចប្រើបាន ៦ ម៉ោង ១៣ នាទី ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|