ទស្សនាវដ្តីល្បីឈ្មោះជប៉ុន Mac Fan បានស្ថិតនៅពីក្រោយការបញ្ចេញរូបគំនូរ iPhone 7 Pro ។ Pro ត្រូវបានគេរំពឹងថា នឹងក្លាយជាអាវុធថ្មីរបស់ក្រុមហ៊ុន Apple បន្ទាប់ពី iPhone 7 និង iPhone 7 Plus ។ ទំហំរបស់ iPhone 7 Pro ៥.៥អ៊ីង និងមានការរចនាខុសប្លែកពី iPhone ជំនាន់ មុនៗ ។
ដូចបង្ហាញក្នុងរូប iPhone 7 Pro ស្ទើរតែប្រែរូបរាងទាំងអស់ ពោលទាំងកាមេរ៉ាមាន Lens ភ្លោះ ហើយវានឹងបំពាក់កញ្ចក់ OLED របស់ក្រុមហ៊ុនសាំស៊ុង ។ ក្រៅពីនេះគឺមានបច្ចេកវិទ្យាថ្មីហៅថា Smart Connector ដែលមានលើ iPad Pro ។ ចំណែកខ្សែឆ្នូតពណ៌ស ឬខ្សែអង់តែនក្រុមហ៊ុន Apple នឹងលុបបំបាត់វា ប៉ុន្តែនៅតែស្ថិតនៅលើ និងក្រោមទូរស័ព្ទដដែលគ្រាន់តែមិនឆ្លងកាត់ប៉ុណ្ណោះ ។
iPhone 7 Pro នឹងមានកម្រាស់៧,៣មីល្លីម៉ែត្រដូច iPhone 6S Plus ដែរ តែក្រាស់ជាង iPhone 6 Plus ដល់ទៅ ០,៤ មីល្លីម៉ែត្រ ៕