Apple ខកចិត្តព្រោះអត្រាលក់ iPhone ធ្លាក់ចុះ
|
May 02, 2016 (04:27:04)
|
[ 1350 ] |
|
|
|
|
ក្រុមហ៊ុន Apple សម្រេចចិត្តបញ្ចេញរបាយការណ៍នៃការលក់ធ្លាក់ចុះ iPhone ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ កាលពីបីខែដំបូងឆ្នាំ២០១៦ ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះជាលើកដំបូងក្នុងប្រាក់ចំណូលពុំធ្លាប់កើតមាននោះទេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មានមូលដ្ឋាននៅកាលីហ្វ៊័រនីញ៉ាសហរដ្ឋអាមេរិក ឱ្យដឹងកាលពីខែមករាថា ខ្លួនរំពឹងរបាយការណ៍លក់ស្ថិតនៅចន្លោះ៥០ពាន់លានដុល្លារ និង៥៣ពាន់លានដុល្លារ ។ បើប្រៀបធៀបទៅអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនលក់បាន៥៨ពាន់លានដុល្លារ ។
អ្នកវិភាគបានព្យាករថា ក្រុមហ៊ុន Apple បានលក់ iPhone ចំនួន៥០លានគ្រឿងក្នុងអំឡុងពេលបីខែដើមឆ្នាំ២០១៦ ។ នេះបង្ហាញថាមានការធ្លាក់ចុះប្រមាណជា១៨% ដែលឆ្នាំមុនលក់បាន៦១លានគ្រឿងឯណោះ ។ ពួកគេបានប៉ាន់ប្រមាណចំនួនសរុបនៃ iPhone សារពើពន្ធឆ្នាំ២០១៦ បញ្ចប់នៅខែតុលាខាងមុខនឹងធ្លាក់ចុះ៦ភាគរយ ។ កាលពីឆ្នាំ២០១៥ មានចំនួន២៣១លានគ្រឿង ដោយឡែកឆ្នាំ២០១៦ មានត្រឹមតែ២១៧លានគ្រឿងតែប៉ុណ្ណោះ ។
លេខនៃការលក់ចុងក្រោយរបស់ក្រុមហ៊ុន Apple គឺមិនជាប់ពាក់ព័ន្ធនឹងផលិតផល iPhone SE ដែលទើបតែប្រកាសជាផ្លូវការកាលពីខែមីនានោះទេ ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ TrendForce ឱ្យដឹងថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជិត៤៤ ភាគរយចន្លោះខែមករា និងខែមីនា ។ ក្នុងរយៈពេល៣ខែនេះក្រុមហ៊ុនបាននាំចេញស្មាតហ្វូនប្រហែល៤២លានគ្រឿងទៅកាន់ក្រុមហ៊ុនលក់រាយ ។ ប្រៀបធៀបកាលពីត្រីមាសមុនមានចំនួន៧៥លានគ្រឿង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|