ស្ត្រីដែលប្រឈមខ្ពស់ នឹងមហារីកមាត់ស្បូន គឺក្រុមស្ត្រីរកសុីផ្លូវភេទ
|
September 14, 2016 (13:01:58)
|
[ 1888 ] |
|
|
|
|
ឆ្លងតាមការស្រាវជ្រាវរបស់ក្រុមជំនាញបានបង្ហាញថា ជំងឺមហារីកមាត់ស្បូនបានសម្លាប់ស្ត្រីរាប់លាននាក់នៅទូទាំងពិភពលោក ។ អ្នកដែលប្រឈមខ្ពស់នឹងជំងឺនេះ បានធ្លាក់ទៅលើក្រុមស្ត្រីរកសីុផ្លូវភេទ ដែលតែងតែផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់និងមិនបានប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។
ពាក់ព័ន្ធករណីនេះ បើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត Kamol Pataradool អ្នកឯកទេសផ្នែកជំងឺមហារីក និងរោគស្ត្រីនៃមន្ទីរពេទ្យវេជ្ជថានីប្រចាំប្រទេសថៃ បានប្រាប់ឱ្យដឹងថា ជាការពិតការព្យាបាលជំងឺមហារីកស្បូនក្នុងដំណាក់កាលទី១ អាចមានឱកាសជាសះស្បើយពី៧៥ទៅ៨០ភាគរយ ដោយការព្យាបាលនេះគឺតម្រូវឱ្យធ្វើការវះកាត់ដុំមហារីកដែលមិនទាន់រីករាលដាលចោល។ ចំណែកឯដំណាក់កាលទី២, ៣, និងទី៤ ការព្យាបាល អាចប្រើប្រាស់កាំរស្មីសម្លាប់មេរោគ និងប្រើប្រាស់ថ្នាំគីមីជាដើម ។ ក្នុងដំណាក់កាលនេះ ជាដំណាក់កាលនៃការរីករាលដាល ហើយការព្យាបាលគ្រាន់តែជួយពន្យារពេលនៃការស្លាប់របស់អ្នកជំងឺប៉ុណ្ណោះ ។ នៅប្រទេសអាមេរិក ការពិនិត្យមាត់ស្បូនគឺដើម្បីស្វែងរកជំងឺមហារីក។ ការពិនិត្យតម្រូវធ្វើឡើងចំពោះស្ត្រីដែលមានវ័យចាប់ពី២១ឆ្នាំឡើងទៅ ។ តែសម្រាប់នៅប្រទេសអាស៊ី ស្ត្រីគ្រប់រូបគួរធ្វើការពិនិត្យមាត់ស្បូន នៅពេលខ្លួនចាប់ផ្តើមរួមភេទទើបជាការប្រសើរ ។ លោកថា ក្នុងមួយឆ្នាំៗក្រុមស្ត្រីដែលប្រឈមខ្ពស់នឹងជំងឺនេះមាន៖
-ក្រុមស្ត្រីរកស៊ីផ្លូវភេទ
-ក្រុមស្ត្រីដែលផ្លាស់ប្តូរដៃគូរួមភេទច្រើន ដោយមិនបានប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។
-ក្រៅពីនេះការទទួលទានបារីក៏ជាមូលហេតុសំខាន់ នៅក្នុងការដាស់មេរោគមហារីកឱ្យភ្ញាក់ ហើយធ្វើការបំផ្លាញកោសិកានៅក្នុងស្បូនផងដែរ ។
គួរបញ្ជាក់ផងដែរថា ជំងឺមហារីមាត់ស្បូន កើតមានក្នុងដំណាក់កាលដំបូងមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែបើសិនជាជំងឺនេះរាលដាលធ្ងន់ធ្ងរអាចនឹងមានលេចចេញនូវរោគសញ្ញាមួយចំនួនដូចជា មានការហូរឈាមខុសពីធម្មតា, ហូរឈាមក្រោយពេលរួមភេទ, ការហូរឈាមក្រោយរាំងរដូវ, ហូរទឹករំអិលចេញពីទ្វារមាសមិនធម្មតា និងមានការឈឺចាប់ក្នុងអាងត្រគាកជាដើម ។
អ្វីដែលគួរបង្ការ ស្ត្រីគ្រប់រូបគួរតែចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់គ្នា ជាពិសេសគួរចាក់នៅក្នុងវ័យគ្រប់ការ(ពេលមករដូវជាលើកដំបូង)ទើបជាការប្រសើរ។ ចំពោះតម្លៃវ៉ាក់សាំងនេះប្រហែលជា៣០០ដុល្លារអាមេរិក ឬក៏អាចលើសនេះបន្តិចបន្តួច ដោយវ៉ាក់សាំងនេះមានចំនួន៣ម្ជុលសម្រាប់ចាក់ម្តង និងអាចមានប្រសិទ្ធភាពពេញមួយជីវិត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|