ជំងឺឫសដូងច្រមុះ ឬរលាកឆ្អឹងច្រមុះជាបញ្ហាប្រឈម
|
September 14, 2016 (13:00:59)
|
[ 1795 ] |
|
|
|
|
រាជធានីភ្នំពេញ ៖ ដកស្រង់ប្រសាសន៍លោកវេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេសត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យកាល់ម៉ែតបានធ្វើការកត់សម្គាល់ថា ជំងឺរលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះរាំុរ៉ៃ ជាបញ្ហាប្រឈមរបស់អ្នកជំងឺ ដែលពីមុនត្រូវការចំណាយយ៉ាងច្រើនក្នុងការព្យាបាលដោយថ្នាំ ហើយករណីខ្លះថ្នាំព្យាបាលក៏មិនមានប្រសិទ្ធភាពដែរ ។
១-មូលហេតុដែលបណ្តាលឱ្យកើតជំងឺ រលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះ -ការរលាកច្រមុះរាុំរ៉ៃ -អាឡែកហ្ស៊ីច្រមុះ -វៀចឆ្អឹងច្រមុះ(ការប៉ះទង្គិចផ្សេងៗ) -ដុះសាច់ច្រមុះ (Hypertrophie de cornets inférieurs) -ឫសដូងច្រមុះ (Polypose Nasosinusienne) -ជំងឺទាក់ទងធ្មេញថ្គាមខាងលើ(Odontogenic): ដង្កូវស៊ីធ្មេញ, ការប៉ះឬបិទធ្មេញ
២-រោគសញ្ញា: -តឹងច្រមុះជាប្រចាំ -ហៀរសម្បោរ -ធ្លាក់សម្បោរទៅក្នុងបំពង់ក -ឈឺក្បាល ឬឈឺផ្នែកខាងក្រោមភ្នែក -រួមផ្សំរោគសញ្ញាផ្សេងទៀត(ក្អក, ពិបាកដកដង្ហើម, សំឡេងស្អក)
៣-ការព្យាបាលៈ ត្រូវមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើការពិគ្រោះ និងព្យាបាលតាមឯកទេសវេជ្ជសាស្ត្រ។ ដំណោះស្រាយដែលផ្នែក ត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យកាល់ម៉ែត អាចផ្តល់ជូនអ្នកជំងឺបានជោគជ័យតាមការឆ្លុះពិនិត្យ ឬព្យាបាលវះកាត់ដោយអង់ដូស្គុប ដោយវេជ្ជបណ្ឌិតជំនាញបណ្តុះបណ្តាលពីប្រទេសជប៉ុននិងបារាំង។
៤-គុណសម្បត្តិនៃការវះកាត់ព្យាបាលដោយអង់ដូស្កូបៈ -កាត់បន្ថយរយៈពេលសម្រាកនៅមន្ទីរពេទ្យ -មិនមានការឈឺចាប់ដូចការវះកាត់ពីមុន -កាត់បន្ថយការហូរឈាម និងបាត់បង់ឈាម -មិនបន្សល់ស្លាកស្នាមបន្ទាប់ពីព្យាបាលរួច ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|