ឡែនកែវភ្នែកឆ្លាតវៃ របស់សាំស៊ុង ភ្ជាប់ជាមួយស្មាតហ្វូនបាន
|
April 11, 2016 (12:31:42)
|
[ 1419 ] |
|
|
|
|
ក្រុមហ៊ុនសាំស៊ុងអាចនឹងផលិត ឡែនកែវភ្នែកឆ្លាតវៃ រចនាដើម្បីជំនួសកញ្ចក់ឆ្លាតវៃ ដោយព្យាកររូបភាពផ្ទាល់ ចូលទៅក្នុងកែវភ្នែករបស់អ្នកប្រើប្រាស់ ។ នេះគឺជាបច្ចេកវិទ្យាអេក្រង់តូច និងកាមេរ៉ា ។
យោងតាមគេហទំព័រ SamMobile.com ឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងសាំស៊ុងបានបង់សិទ្ធិប៉ាតង់សម្រាប់ឡែនកែវភ្នែកដែលក្នុងនោះក៏រួមមានអង់តែន និងឧបករណ៍ចាប់សញ្ញាស្វែងរកចលនា ។ យ៉ាងណាក្តីសិទ្ធិប៉ាតង់មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។
ដោយឡែកអ្នកពាក់ឡែនកែវភ្នែកទាំងអស់អាចត្រួតពិនិត្យកាមេរ៉ាយ៉ាងមានប្រសិទ្ធភាពតាមរយៈលំនាំគំរូ ហើយនិងបញ្ជូនព័ត៌មានដែលចាប់បានទៅកាន់ស្មាតហ្វូនតែម្តង ។ ឡែនកែវភ្នែកផលិតឡើងដើម្បីដាក់ជំនួសកញ្ចក់ឆ្លាតវៃដូចជាកញ្ចក់ Google Glass ដែលត្រូវគេដកចេញពីការលក់កាលពីដើមឆ្នាំ២០១៥ ដោយសារតែគុណភាពពន្លឺអន់ពេក។
លក្ខណសម្បត្តិរបស់ឡែនកែវភ្នែកឆ្លាតវៃជាងកញ្ចក់ឆ្លាតវៃ គឺរូបភាពដោយផ្ទាល់ត្រូវចូលកាន់គ្រាប់ភ្នែកតាមរយៈឡែននឹងមានគុណភាពពន្លឺខ្ពស់គ្រប់គ្រាន់ឧបករណ៍ដទៃផ្សេងទៀតដែលមានក្រៅអេក្រង់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|