. . . . . .
.
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

.
ទម្លាប់ ​5​បែប ​ដែល​នាំ​ឱ្យ​បុរស​ប្រឈម​នឹង​ ជំងឺមហារីក​ប្រូ​ស្តា​ត
September 02, 2016 (12:12:56) [ 1658 ]
 
 
ប្រូ​ស្តា​ត​គឺជា​សរីរាង្គ​ដែល​គេ​រាប់​ចូល​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​បុរស ។ វា​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ជាប់​នឹង​ប្លោក​នោម ដែល​បច្ចុប្បន្ន​មាន​បុរស​ជា​ច្រើន​បាន​ជួប​បញ្ហា​សុខភាព​សរីរាង្គ​មួយ​នេះ​។ នៅ​អា​មេ​រិ​ក បុរស​ជាង​២០​មឺុ​ន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​ត្រូវ​គេ​រក​ឃើញ​រោគ​សញ្ញា​មហារីក​ប្រូ​ស្តា​ត ហើយ​ក្នុង​ចំនួន​នេះ​មាន​៣​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។

យោង​តាម​អ្នកជំនាញ​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា មាន​កត្តា​សំខាន់​ៗ៥​យ៉ាង​ដែល​នាំ​ឱ្យ​បុរស​ប្រឈម​នឹង​មហារីក​ប្រូ​ស្តា​ត ៖

១-​ឪពុក បងប្អូន​ធ្លាប់​មាន​ប្រវត្តិ​កើត​មហារីក​ប្រូ​ស្តា​ត: យោង​តាម​មូលនិធិ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត Cap CURE ឱ្យ​ដឹង​ថា បុរស​អាច​ប្រឈម​នឹង​មហារីក​ប្រូ​ស្តា​ត​ដល់​ទៅ​ទ្វេ​ដង ប្រសិនជា​ឪពុក ឬ​បងប្រុស​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ពី​មុន​មក ។ អត្រា​ប្រឈម​នេះ​អាច​ឡើង​ដល់​៥០​ភាគរយ ប្រសិនជា​មាន​សមាជិកគ្រួសារ​៣​នាក់​ធ្លាប់​កើត ឬ​កើត​៣​ជំនាន់​មក​ហើយ​(​ជីតា ឪពុក កូន ) ។

២-​ឈាន​ចូល​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ: អ្នកជំនាញ​មក​ពី​មូលនិធិ Cap CURE បុរស​កាន់តែ​ចាស់ អត្រា​ប្រឈម​មាន​កាន់តែ​ខ្ពស់ ។ ក្នុង​ចំណោម​បុរស​៥០​នាក់​ដែល​មាន​វ័យ​ពី​៤០-៤៩​ឆ្នាំ គឺ​មាន​ម្នាក់​ដែល​ទំនងជា​កើត​មហារីក​ប្រូ​ស្តា​ត ខណៈ​ក្នុង​ចំណោម​៧​នាក់​វ័យ​ពី​៦០-៧៩​ឆ្នាំ​គឺ​មាន​ម្នាក់​។ អ្នកជំនាញ​បញ្ជាក់​ថា បុរស​ទាំងឡាយ​គួរ​ប្រញាប់​ទៅ​ពិនិត្យ​រក​រោគ​សញ្ញា​មហារីក​ប្រូ​ស្តា​ត នៅ​ពេល​ខ្លួន​ឈាន​ចូល​វ័យ​៤០​ឆ្នាំ ។

៣-​ជា​បុគ្គល​ធាត់​ខ្លាំង: ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​សុទ្ធតែ​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​ទម្ងន់​ខ្លួន​ធ្ងន់​ខ្លាំង​ប្រឈម​ខ្ពស់​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ហា​វ៉ៃ សហរដ្ឋអាមេរិក​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Cancer Epidemology, Biomarkers& Prevention កាល​ឆ្នាំ​២០០៩ បង្ហាញ​ថា បុរស​ដែល​ឡើង​ទម្ងន់​ខ្លួន​ខ្លាំង​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​និង​៣០​ឆ្នាំ ប្រឈម​ខ្ពស់​នឹង​បញ្ហា​ប្រូ​ស្តា​ត​ខណៈ​ការ​រក​ឃើញ​មួយ​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​សមាគម American Cancer Society បង្ហាញ​ថា បុរស​ដែល​មាន​លេខ BMI ធំ​ជាង​៣០​ប្រឈម​នឹង​មហារីក​ប្រូ​ស្តា​ត​ពី​២០-២៥% ធៀប​ទៅ​នឹង​បុរស​ដែល​ស្គម​ជាង ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វត្តមាន​ខ្លាញ់​ច្រើន​លើសលប់​បង្អាក់​ដល់​ដំណើរ​ផលិតកម្ម​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​និង Testosterone របស់​រាង​កាយ ។

៤-​និយម​ទទួលទាន​សាច់​សម្បូរ​ខ្លាញ់: របប​អាហារ​ដែល​សម្បូរ​ដោយ​ខ្លាញ់​មិន​ត្រឹមតែ​អាច​បណ្តាល​ឱ្យ​ប្រូ​ស្តា​ត​កើត​មហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​រឹតតែ​ជំរុញ​ឱ្យ​មហារីក​អភិវឌ្ឍ​ខ្លួន​កាន់តែ​លឿន​ថែម​ទៀត ។

៥-​ជក់បារី: បុរស​ដែល​ជក់បារី​គឺ​មាន​ន័យ​ថា ពួក​គេ​កំពុង​តែ​ផ្តល់​ឱកាស​ឱ្យ​កោសិកា​មហារីក​លូតលាស់់​ក្នុង​ភាព​សុខដុមរមនា ។ ទោះជា​យ៉ាងនេះ លទ្ធផល​នៃ​ការ​សិក្សា​នានា​មិន​ទាន់​បាន​រក​ឃើញ​ថា ជក់បារី​នាំ​ឱ្យ​កើត​មហារីក​ប្រូ​ស្តា​ត​នោះ​ទេ ប៉ុន្តែ​បាន​រក​ឃើញ​ថា សារធាតុ​នីកូទីន​ក្នុង​ថ្នាំជក់​អាច​ជួយ​ឱ្យ​កោសិកា​មហារីក​លូតលាស់​ធំធាត់​បាន​លឿន​និង​មាន​កម្លាំង​ខ្លាំង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter