លើសពីនេះទៅទៀតលោក Ming Chi Kuo បានព្យាករថា ក្រុមហ៊ុន Apple នឹងមិនអាចស្តារស្ថានភាពនៃការធ្លាក់ចុះនេះបានទេ ព្រោះមានក្រុមហ៊ុនដៃគូប្រកួតប្រជែងដណ្តើមទីផ្សារ ។ ទោះបីជា iPhone SE កូនកាត់ត្រូវបានកក់ទិញ៣,៤លានគ្រឿងនៅប្រទេសចិនក៏ពិតមែន តែក្រុមហ៊ុនមានលទ្ធភាពតិចតួចបំផុតថានឹងលក់ឱ្យបានច្រើនជាង២០០លានគ្រឿងក្នុងការរំពឹងទុក ។ ជាមួយគ្នានេះដែរ iPhone 6S និង 6S Plus ធ្លាក់ចុះដោយសារតែវត្តមាន Galaxy S7 និង S7 Edge ៕