Samsung ណែនាំទូរទស្សន៍បច្ចេកវិទ្យាច្នៃប្រឌិតថ្មី SUHD TV កម្រិតច្បាស់ឥតខ្ចោះ និងកម្មវិធីទំនើបៗ
February 04, 2015 (12:20:02)
[ 1531 ]
ភ្នំពេញ: ទូរទស្សន៍ SUHD TV ស៊េរីថ្មី ច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យារកឃើញដំបូងរបស់ក្រុមហ៊ុន Samsung, របកគំហើញនៃបច្ចេកវិទ្យាថ្មីដំបូងលើ SUHD និងមុខងារទូរទស្សន៍ Smart TV ដែលបានបំពាក់ដោយ Tizen
Samsung Electronics Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេលើឧបករណ៍កម្សាន្តក្នុងផ្ទះ (Home Entertainment) ក្នុងរយៈពេល៩ឆ្នាំជាប់គ្នា ថ្មីៗនេះបានបង្ហាញនូវបច្ចេកវិជ្ជាថ្មី នៃទូរទស្សន៏ SUHD ដែលរៀបចំសម្រាប់ស្តង់ដាដ៏ថ្មីសន្លាងជាមួយ UHD និងបទពិសោធន៏ថ្មី។
បច្ចេកវិទ្យាថ្មីនៃទូរទស្សន៍ SUHD បង្កើតឡើងដើម្បីជាជំហ៊ានថ្មីក្នុងយុគសម័យ UHD នេះ។ វាមាន សមត្ថភាពបង្ហាញនូវអ្វីលើសពីមុន ហើយបានផ្តល់នូវរូបភាពដ៏ច្បាស់គួរឲ្យភា្ញក់ផ្អើល ហើយមានពន្លឺច្បាស់ល្អ និងមានពណ៌ដ៏ស្រស់ស្អាតអស្ចារ្យទៀតផង។
បន្ថែមពីនេះ ទូរទស្សន៍ Samsung SUHD មានលក្ខណៈពិសេសប្លែកដែលគូរអោយចាប់អារម្មណ៍ ដោយយើងបានរៀបចំនូវម៉ាស៊ីន SUHD ជាថ្មី ដែលបានផ្តល់បទពិសោធន៍យ៉ាងល្អគ្មានគូប្រៀបជាមួយ ការរចនារាងកោងដែលធ្វើឲ្យអ្នកទស្សនាផ្តោតអារម្មណ៍បានកាន់តែល្អជាងមុន ជាពិសេសមុខងាររបស់ ទូរទស្សន៍ស្មាតធីវីនេះ គឺផ្តល់ដោយ Tizen ដែលអាចធ្វើឲ្យអ្នកទស្សនាអាចស្វែងរកអ្វីដែលគេចង់បានងាយ ស្រួល។
លោក HS Kim នាយកផ្នែក Visual Display Business នៅ Samsung Electronic បានមានប្រសាសន៍ថា ពួកយើងនឹងបន្តនូវស្មារតីក្នុងការស្វែងរកនូវអ្វីដែលជាដែនកំណត់សម្រាប់ឧបករណ៍កម្សាន្តក្នុងផ្ទះឲ្យកាន់តែ ថ្មីអស្ចារ្យទៅតាមអ្វីដែលអាចធ្វើទៅបាន ។ បើតាមប្រភពព័ត៌មាននេះបានឲ្យដឹងទៀតថា Samsung នឹងនាំ មុខគេនៅក្នុងវិស័យរូបភាពនេះ ហើយនឹងបន្តធ្វើអ្វីឲ្យកាន់តែប្រសើរឡើងជាមួយទូរទស្សន៍ SUHD។ ដូច្នេះ អតិថិជនអាចជឿជាក់យើងជាងមុន ដោយយើងប្តេជ្ញាចិត្តថានឹងផ្តល់នូវបទពិសោធន៍សម្រាប់ឧបករណ៍ កម្សាន្តក្នុងផ្ទះឲ្យកាន់តែប្រសើរជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយមានការសហការណ៍ជាមួយ Hollywood Studio 20th Century Fox, Samsung ព្យាយាមបំពេញ តម្រូវការគុណភាព របស់ពួកគេទៅតាមស្តង់ដា SUHD 8 ដែលអាចធ្វើឲ្យអ្នកទស្សនាទទួលបាននូវបទពិសោធន៍ដ៏ល្អបំផុត ដែលគ្មានគូប្រជែងក្នុងការទស្សនាតាមរយៈ UHD។
ការរចនានូវរូបរាងកោងឲ្យកាន់តែប្រសើរ នៅពេលដែល Samsung ចាប់ផ្តើមធ្វើការណែនាំពីរាងកោងនៃទូរទស្សន៍នៅឆ្នាំ ២០១៣ វាបានផ្តល់នូវបទពិសោធន៍ថ្មីដែលធ្វើឲ្យ ឧបករណ៍កម្សាន្តនៅតាមផ្ទះកាន់តែប្រសើរឡើង។ ទូរទស្សន៍ Samsung SUHD JS9500 នឹងបង្ហាញ ពីលក្ខណៈនៃការរចនាឡើងរបស់ Samsung Chamfer ដោយបន្ថែមនៅកញ្ជក់ ទូរទស្សន៍កាន់តែជ្រៅ ជាមួយភាពស្រស់ស្អាតនៃស៊ុមជុំវិញដែលបានធ្វើអោយ ទូរទស្សន៍កាន់តែស្អាតនៅពេលដែលអ្នកព្យួរ នៅលើជញ្ជាំង។
ទូរទស្សន៍ Smart TV ស៊េរីនេះ នឹងធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តរបស់អ្នកឈានមុខគេ អ្វីដែលថ្មីសម្រាប់ឆ្នាំ ២០១៥ នេះ គឺទូរទស្សន៍ Smart TV របស់ Samsung បានរួមបញ្ចូលជាទូរទស្សន៍ស៊េរីថ្មី SUHD ដោយប្រើប្រព័ន្ធ Tizen ដែលជាកម្មវិធីប្រើប្រាស់លើគេហទំព័រ ក្នុងការបង្កើតនូវ App របស់ទូរទស្សន៍ ដែលមានលក្ខណៈពិសេសជាច្រើន ហើយថែមទាំងផ្តល់នូវភាពរីករាយ និងជម្រើសច្រើនជាងមុនសម្រាប់ អ្នកប្រើប្រាស់។ Samsung នឹងធ្វើការបង្ហាញស៊េរីថ្មី 3 ម៉ូដែល ហើយម៉ូដែលទាំងនេះមាន 9 ទំហំពី 48 អ៊ីញ ដល់ 88 អ៊ីញ។ ដូច្នេះ អតិថិជនអាចទិញនូវទំហំណាមួយទៅតាមតម្រូវការរបស់លោកអ្នកក៏បាន។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018