ទូរស័ព្ទ Galaxy S6 ដែលអាចនឹងមានអេក្រង់កោង គ្របដណ្តប់លើគែមរបស់វាគ្រោង នឹងវ៉ាដាច់ iPhone 6 របស់ Apple
|
January 21, 2015 (11:07:33)
|
[ 1373 ] |
|
|
|
|
ទូរស័ព្ទ Galaxy ជំនាន់ក្រោយរបស់ Samsung អាចនឹងមានអេក្រង់កោង ដែលគ្រប់ដណ្តប់គែមលើទាំងសងខាងរបស់វា។ នេះបើតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ២០ ខែមករា។ ទូរស័ព្ទដែលគេរំពឹងថានឹងមានអេក្រង់ទំហំ ៥,៥ អ៊ីញនេះ នឹងមាន "កំណែថ្មីពិសេស" ជាមួយនឹងបច្ចេកវិទ្យាអេក្រង់កោង នេះបើផ្អែកតាមវេបសាយទូរស័ព្ទ Sammobile។
ក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះជឿថា បច្ចេកវិទ្យាអេក្រង់កោងរបស់ខ្លួននឹងផ្តល់ឲ្យខ្លួននូវភាពឈានមុខលើគូប្រជែងសំខាន់បំផុតគឺក្រុមហ៊ុន Apple។ ទូរស័ព្ទនេះត្រូវគេរំពឹងថានឹងត្រូវបញ្ចេញនៅសមាជទូរស័ព្ទពិភពលោក ជាការតាំងពិព័រណ៌ពាណិជ្ជកម្មមួយក្នុងទីក្រុងបាសេឡូណា ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ ៥ ខែមីនាខាងមុខនេះ។
វេបសាយ Sammobile បានឲ្យដឹងថា "ថ្ងៃនេះ យើងអាចបញ្ជាក់ថា Samsung ជាការពិតណាស់កំពុងអភិវឌ្ឍទូរស័ព្ទ Galaxy S6 ជាមួយនឹងអេក្រង់កោងនៅគែមចំនួនពីរ"។ អេក្រង់កោងត្រូវបានប្រើរួចទៅហើយក្នុងទូរស័ព្ទ Note Edge របស់ Samsung។ ទោះយ៉ាងណា Galaxy S6 នឹងមានសមត្ថភាពដំណើរការក្នុងម៉ូតសម្រាប់ប្រើដៃខាងឆ្វេង ឬខាងស្តាំក៏បាន។
វេបសាយ Sammobile បានធ្វើការពន្យល់ថា "អ្នកនឹងមានជម្រើសមួយដើម្បីជ្រើសរើសលេខទំនាក់ទំនង (Contacts) ដែលពេញចិត្ត និងសមត្ថភាពក្នុងការកំណត់ពណ៌ជាក់លាក់ចំពោះលេខទាក់ទងទាំងនោះ។ ដូចនេះ ការតេចូល (Call) និង ការជូនដំណឹង (Notification) នឹងបង្ហាញនូវពន្លឺភ្លើងពណ៌ដែលបានកំណត់នៅលើតំបន់គែមអេក្រង់"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|