ក្រុមហ៊ុន Google ពិភាក្សាក្នុងការទិញក្រុមហ៊ុន Softcard ដែលជាក្រុមហ៊ុនទូទាត់ប្រាក់ចល័តតាមទូរស័ព្ទ
January 21, 2015 (08:55:05)
[ 1374 ]
ក្រុមហ៊ុន Google Inc កំពុងចរចាដើម្បីទិញក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទចល័ត របស់ក្រុមហ៊ុន Softcard នេះបើយោងតាមគេហទំព័រព័ត៌មានបច្ចេកវិទ្យា TechCrunch បានរាយការណ៍ កាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងនេះអាចជួយឲ្យ Google និងក្រុមហ៊ុន Wireless ដ៏ធំបំផុតរបស់អាមេរិក មានលទ្ឋភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple Inc ទាក់ទិននឹងសេវាបង់ប្រាក់ថ្មីរបស់ក្រុមហ៊ុន Apple ។
ក្រុមហ៊ុន Softcard ត្រូវបានបង្កើតឡើងតាមរយៈ ក្រុមហ៊ុន AT និង T Inc ដែលឈ្មោះពេញ Verizon Communication Inc's Verizon Wireless Inc និង T-Mobile US Inc ហើយវាមានតម្លៃក្រោមពី ១០០ លានដុល្លារ។