ស្រោម iPhone មានបំពាក់ អង់តែនដែលជួយបង្កើនកម្លាំង ចាប់រលកសញ្ញាទ្វេដងនិង ជួយឲ្យថ្មកាន់បានយូរ
|
January 17, 2015 (08:38:51)
|
[ 1368 ] |
|
|
|
|
បើទោះបីជាទូរស័ព្ទស្មាតហ្វូនកាន់តែមានរាងស្តើង និងដើរលឿនជាមុនក៏ដោយ ក៏ប៉ុន្តែវានៅតែមានចំណុចធ្វើឲ្យគេទាស់ចិត្តដដែល។ ប៉ុន្តែស្រោមទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Reach79 បានអះអាងថាអាចជួយដោះស្រាយបញ្ហាធ្លាក់ចុះរលកសញ្ញា ដោយបង្កើនកម្លាំងចាប់រលកសញ្ញារបស់ទូរស័ព្ទរហូតពីរដង។ នេះបើយោងតាមវេបសាយដេលីមែលកាលពីថ្ងៃទី ១៤ ខែមករា។
ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះបានអះអាងថា រឿងនេះអាចទៅរួចបានដោយសារតែអង់តែនមាសដ៏ស្តើងបំផុតមួយ ដែលគេបំពាក់ទៅក្នុងស្រោមផ្លាស្ទិចដើម្បីចាប់រលកសញ្ញាបានប្រសើរជាងមុន បង្កើនល្បឿនទិន្នន័យលឿនជាងមុន និង បង្កើនអាយុកាលរបស់ថ្មកាន់បានយូរជាងមុន។ ស្រោមទូរស័ព្ទ iPhone នេះត្រូវបានបង្ហាញនៅពិព័រណ៍គ្រឿងអេឡិចត្រូនិចក្នុងទីក្រុងឡាសវ៉េហ្គាស ជាកន្លែងដែលក្រុមហ៊ុនផលិតស្រោមទូរស័ព្ទនេះអះអាងថា វាគឺជាស្រោមទូរស័ព្ទលើកទីមួយហើយ ដែលអាចជួយឲ្យដំណើរការរបស់ស្មាតហ្វូនល្អប្រសើរជាងមុន។
លោក David Vigil នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Encinitas បាននិយាយថា "ដំណើរការដោយបច្ចេកវិទ្យាអង់តែនដែលបានចុះប្រកាសនីយប័ត្រត្រឹមត្រូវ ស្រោមទូរស័ព្ទ Reach79 គឺជាស្រោមទូរស័ព្ទស្មាតហ្វូនជួយបង្កើនដំណើរការទូរស័ព្ទបានល្អប្រសើរដំបូងគេបង្អស់ ដែលរចនាឡើងសម្រាប់ពង្រឹងល្បឿនរបស់ទូរស័ព្ទ"។
"ស្រោមនីមួយៗត្រូវបានបំពាក់ជាមួយនឹងអង់តែនស្រោបមាសដ៏ស្តើងបំផុត ដែលជួយបង្កើនកម្លាំងចាប់រលកសញ្ញាស្មាតហ្វូនរបស់អ្នក ដូច្នេះទូរស័ព្ទរបស់អ្នកអាចជួយធ្វើអ្វីៗច្រើនណាស់សម្រាប់អ្នក"។ ស្រោមទូរស័ព្ទនេះបច្ចុប្បន្នអាចរកបានតែសម្រាប់ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ប៉ុណ្ណោះ និងមានតម្លៃ ៦០ ដុល្លារ និង ៧០ ដុល្លារ។ វាមានតែពណ៌ខ្មៅទេ ប៉ុន្តែពណ៌ផ្សេងៗទៀតនឹងត្រូវបន្ថែមចូលនៅនិទាឃរដូវនេះហើយក៏ដូចជាស្រោមសម្រាប់ទូរស័ព្ទផ្សេងៗទៀតផងដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|