ក្រុមហ៊ុន Xiaomi អាចនឹងវ៉ាដាច់ Apple និង Google ខណៈក្រុមហ៊ុននេះ កំពុងពិភាក្សារឿងវិនយោគជាមួយ Facebook
|
January 17, 2015 (08:33:39)
|
[ 1365 ] |
|
|
|
|
វាអាចក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែលវ៉ាដាច់ក្រុមហ៊ុន Apple និង Google។ លោកម៉ាក ហ្សាក់ឃើបឺក និងនាយកប្រតិបត្តិក្រុមហ៊ុនសាវមី (Xiaomi) លោកឡី ជុន បានពិភាក្សាគ្នាអំពីការវិនិយោគប្រកបដោយសក្តានុពលមួយដោយក្រុមហ៊ុន Facebook ក្នុងក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន កំពូលរបស់ចិនមួយនេះ នៅមុនការរៃអង្គាសប្រាក់ ១,១ ពាន់លានដុល្លាររបស់ខ្លួនកាលពីខែមុន។
នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែមករា។ ក្រុមហ៊ុននេះត្រូវបានប្រសិទ្ធនាមថាជា "ក្រុមហ៊ុន Apple របស់ចិន" និងបានធ្វើឲ្យក្រុមហ៊ុន Apple ដែលជឿថាក្រុមហ៊ុនចិននេះលួចចម្លងស្នាដៃរបស់ខ្លួន ខឹងសម្បារយ៉ាងខ្លាំង។
ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះថ្មីៗនេះបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទើបចាប់ផ្តើមដ៏ជោគជ័យបំផុតក្នុងពិភពលោក ក្រោយមានតម្លៃរហូតដល់ ៤៥ ពាន់លានដុល្លារ។ ទោះយ៉ាងណា មនុស្សជាច្រើនដែលដឹងពីរឿងក្រុមហ៊ុនទាំងពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងមិនបានសម្រេចជាផ្លែផ្កាអ្វីនោះទេ។
មនុស្សបីនាក់ក្នុងចំណោមច្រើននាក់ដែលដឹងពីរឿងនេះបាននិយាយថា ការពិភាក្សា នៅឯការទទួលទាហានអាហារពេលល្ងាចបែបឯកជនមួយ នៅពេលលោកហ្សាក់ឃឺបឺកបានមកលេងនៅក្រុងប៉េកាំងកាលពីខែតុលា មិនត្រូវបានធ្វើឡើងជាផ្លូវការនោះទេ ខណៈនាយកប្រតិបត្តិក្រុមហ៊ុនទាំងពីរបានថ្លឹងថ្លែងការជាប់ជំពាក់ជំពិនផ្នែកនយោបាយ និងពាណិជ្ជកម្មរបស់ Facebook ដែលត្រូវបានហាមឃាត់ក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៩។
បុគ្គលម្នាក់ដែលជ្រាបផ្ទាល់ពីការរៃអង្គាលុយរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ការវិនិយោគរបស់ Facebook នេះមិនមែន "ជារឿងធំដុំអ្វីនោះទេ" ប៉ុន្តែការពិភាក្សានេះបានគូសបញ្ជាក់ថាទំនាក់ទំនងរវាងក្រុមហ៊ុនអាមេរិក និងចិននេះមានភាពស៊ីជម្រៅកម្រិតណាខណៈឧស្សាហកម្មបច្ចេកវិទ្យាចិនមានភាពចាស់ទុំទៅហើយនោះ។
ការវិនិយោគរបស់ Facebook ក្នុងក្រុមហ៊ុន Xiaomi នឹងជួយលើកតម្កើងប្រជាប្រិយភាពលើឆាកអន្តរជាតិរបស់ក្រុមហ៊ុនទូរស័ព្ទចិននេះ ដែលត្រូវប្រសិទ្ធនាមជា "Apple របស់ចិន" ដោយពួកអ្នកគាំទ្ររបស់ខ្លួន និងឥឡូវត្រូវបានភ្ជាប់ទៅនឹងបណ្តាញសង្គមដ៏អស្ចារ្យរបស់អាមេរិកដែលមានអ្នកប្រើរហូតដល់ទៅ ១,៣ ពាន់លាននាក់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|