មនុស្សរាប់រយនាក់ប្រកួតគ្នាយក iPhone 6 តាមរយៈការអង្គុយឲ្យស្ងៀមបានយូរជាងគេ
|
January 09, 2015 (08:56:03)
|
[ 1381 ] |
|
|
|
|
វីដេអូដ៏ប្លែកមួយបានលេចចេញពីប្រទេសចិនអំពីល្បែងមួយរៀបចំឡើងក្នុងទីក្រុងសៀងហៃ ជាកន្លែងដែលមនុស្សជាច្រើននាំគ្នាប្រកួតអង្គុយនៅស្ងៀម និងស្ងាត់មាត់ឲ្យបានយូរជាងគេបំផុត ដោយរង្វាន់ធំបំផុតគឺទូរស័ព្ទ iPhone 6 មួយគ្រឿង។ នេះបើយោងតាមវេបសាយដេលីមែលចេញកាលពីថ្ងៃទី ៦ ខែមករា។
យោងតាមរបាយការណ៍ព័ត៌មាននានា មនុស្ស ២៨២ នាក់បានចូលរួមនៅចុងសប្តាហ៍មុនបុណ្យគ្រឹស្មាស ដោយអង្គុយជាមួយគ្នាដោយពុំព្យាយាមរើខ្លួន សើច ឬចាកចេញទៅបន្ទប់ទឹកនោះទេ។
អ្នកប្រកួតប្រជែងពាក់កណ្តាលបានបរាជ័យក្នុងការបន្តទ្រាំឲ្យបានមួយម៉ោងខណៈជ័យលាភី ជាគ្រូបង្រៀនសាលាបឋមវ័យក្មេងមួយរូបហៅថា អ្នកនាង យ៉ាន បានធ្វើវាបានសម្រេចរហូតដល់ចុងបញ្ចប់ ក្រោយទ្រាំអង្គុយនៅស្ងៀមស្ងាត់រយៈពេល ៣ ម៉ោង និង ៦ នាទី។
ល្បែងនេះតាមការឲ្យដឹងមានប្រភពដើមដំបូងចេញពីកូរ៉េខាងត្បូង ដោយមានគោលបំណងជម្រុញទឹកចិត្តសាធារណជនឲ្យបញ្ចេញឲ្យអស់នូវសម្ពាធដ៏ធ្ងន់ធ្ងរនៃការរស់នៅសព្វថ្ងៃ។ ល្បែងនេះក៏បានធ្វើឡើងនៅទីក្រុងបីផ្សេងទៀតនៅជុំវិញប្រទេសចិនផងដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|