ប៉ូលិសទូទាំងខេត្តកណ្តាល ទទួលការ បណ្តុះបណ្តាលពីរ បៀបប្រើប្រាស់ កម្មវិធី WhatsApp
|
December 08, 2014 (04:28:43)
|
[ 1303 ] |
|
|
|
|
កណ្ដាល: មន្ត្រីនគរបាលខេត្តកណ្តាលមាននាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការ.អធិការរងនគរបាលទាំង១១ ស្រុក-ក្រុង នាយ.នាយរងការិយាល័យនិងមន្ត្រីជំនាញ ការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលការបណ្តុះបណ្តាលពីរបៀបប្រើប្រាស់កម្មវិធី WhatsApp នៅលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីផ្តល់ងាយស្រួលក្នុងការបញ្ជូនរបាយការណ៍ រូបភាព និងវីដេអូឃ្លីប រាយការណ៍ពីសភាពការណ៍បទល្មើស និងសភាពការណ៍ផ្សេងៗទៀត ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនថ្នាក់ដឹកនាំតាមឋានានុក្រមបានជ្រាបទាន់ពេវេលា ក៏ដូចជាទទួលព័ត៌មាន និងបទបញ្ជាពីថ្នាក់ដឹកនាំយកទៅអនុវត្តឲ្យចំគោលដៅ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៤ ក្នុងសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានលោក រឿន ណារ៉ា ស្នងការរង និងមន្ត្រីនគរបាលខេត្តកណ្តាល ២ រូបទៀត ជាអ្នកឧទ្ទេសនាម បង្រៀនដល់សិក្ខាកាម ជាមន្ត្រីនគរបាល និងធ្វើបទបង្ហាញ ទៅលើវីដេអូស្លាយផងដែរ។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា អ្នកឧទ្ទេសនាម ដែលមានលោក រឿន ណារ៉ា និងមន្ត្រីនគរបាលជំនាញ ២រូបទៀត បានបង្រៀនពីរបៀបប្រើប្រាស់កម្មវិធី WhatsApp នៅលើទូរស័ព្ទដៃស្មាតហ្វូន ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១២៧ ប៉ុស្តិ៍ រយៈពេលមួយព្រឹក និងបញ្ចប់នៅវេលាថ្ងៃត្រង់ ហើយនៅពេលល្ងាច អ្នកឧទ្ទេសនាម នឹងបន្តបង្រៀនដល់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ១២៧ ប៉ុស្តិ៍ទៀត។
លោកស្នងការ បានបន្តទៀតថា ក្រៅពីបង្ហាត់បង្រៀនដល់នាយ-នាយរងប៉ុស្តិ៍នោះ អ្នកឧទ្ទេសនាម នឹងបន្តបង្រៀនដល់លោកអធិការ-អធិការរង នាយ-នាយរងការិយាល័យ និងមន្ត្រីនគរបាលការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែធ្នូ ដោយចែកជា ២ វេន ដូចនៅថ្ងៃទី១ ដែរ។
លោក អ៊ាវ ចំរើន បានថ្លែងបញ្ជាក់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី WhatsApp លើទូរស័ព្ទដៃ ស្មាតហ្វូន ថា កម្មវិធី WhatsApp អាចឲ្យយើងទាំងអស់គ្នា បញ្ជូនសារជាសំឡេង សារជាអក្សរ សារជារូបភាព សារជាវីដេអូឃ្លីខ្លីៗ និងសារបញ្ជាក់ពីទីតាំងឈរជើង ទៅដល់ដៃគូម្ខាងទៀត តាមរយៈលេខទូរស័ព្ទ ដែលមានកម្មវិធីWhasAppនេះ។ ដូច្នេះហើយ បានជាលោកស្នងការ បើកឲ្យមានវគ្គបណ្តុះបណ្តាលពីរបៀបប្រើប្រាស់កម្មវិធីនេះ ដល់នគរបាលខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលដល់អស់លោក ក្នុងការទំនាក់ទំនងបញ្ជូនរបាយការណ៍ រូបភាព និងវីដេអូឃ្លីប រាយការណ៍ពីសភាពការណ៍ បទល្មើស និងសភាពការណ៍ផ្សេងៗទៀត មកលោកស្នងការរង និងរូបលោកស្នងការផ្ទាល់។
លោកស្នងការ នឹងចាត់ចែងរាយការណ៍បន្តទៅកាន់អគ្គស្នងការនគរបាលជាតិ ក៏ដូចជា ថ្នាក់ដឹកនាំជាច្រើនរូបទៀត ក្នុងក្របខណ្ឌក្រសួង និងក្នុងក្របខណ្ឌខេត្ត មានអភិបាលខេត្ត និងលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្តកណ្ដាល ដើម្បីលោកក្ដាប់បានសភាពការណ៍ផ្ទាល់ភ្លាមៗ ដែលកើតមានឡើងនៅតាមមូលដ្ឋាន ងាយស្រួលចង្អុល បញ្ជាដឹកនាំ ដល់កងកម្លាំង និងមានចំណាត់ការដោះស្រាយសភាពការណ៍បានទាន់ពេលវេលា។
លោក អ៊ាវ ចំរើន បានបញ្ជាក់ពីផលអវិជ្ជមានរបស់កម្មវិធី WhatsApp ថា កម្មវិធីនេះ មានភាពងាយស្រួលក៏ពិតមែន តែវាអាចធ្វើឲ្យព័ត៌មានមួយចំនួន ដឹងដល់បុគ្គលផ្សេងទៀត ប្រសិនបើកកងកម្លាំងទាំងអស់ មានការធ្វេសប្រហែស ដូចជាធ្វើឲ្យបាត់បង់ទូរស័ព្ទ យកទូរស័ព្ទ ឲ្យជាងជួសជុល លក់ទូរស័ព្ទដោយមិនបានលុបកម្មវិធី និងលុបឯកសារពាក់ព័ន្ធផ្សេងៗទៀត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|