ក្រុមហ៊ុន Jaguar Land Rover អាចចាត់វិធានការផ្លូវ ច្បាប់ប្រឆាំងក្រុមហ៊ុនចិន មួយដែលចម្លងម៉ូតរថយន្តខ្លួន
|
November 26, 2014 (14:23:01)
|
[ 1376 ] |
|
|
|
|
មើលមួយភ្លែត រថយន្តថ្មី ដែលគេយកមកបង្ហាញនៅពិព័រណ៌រថយន្តមួយហាក់បីដូចជារថយន្តម៉ូដែលថ្មី Range Rover Evoque អ៊ីចឹង។ ជាមួយនឹងរូបរាងស្រដៀងគ្នា, ភ្លើង និងប្រដឹសរបាំងមុខ, និងឡូហ្គោពណ៌ប្រាក់នៅពេញគែមផ្នែកខាងមុខនៃគម្របក្បាលរថយន្តរបស់ខ្លួន វាគឺជារូបភាពដូចគ្នាតែមួយទៅនឹងរថយន្តលក់ដាច់បំផុតរបស់អង់គ្លេសមួយនេះដូច្នោះដែរ។
នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ២៤ ខែវិច្ឆិកា។ ប៉ុន្តែតាមពិតទៅ វាគឺជាការចម្លងឥតអៀន ខ្មាស់នូវរថយន្តកូនកាត់រចនាឡើងនៅអង់គ្លេសដ៏ពេញនិយមបំផុតមួយនេះប៉ុណ្ណោះ ហើយវាក៏មានតម្លៃថោកជាងថែមទៀត។
ក្រុមហ៊ុនផលិតរថយន្តចិនពុំសូវល្បី ឈ្មោះ LandWind បានចេញរថយន្តម៉ាក X7 តម្លៃ ២១.៩៥៩ ដុល្លាររបស់ខ្លួន នៅពិព័រណ៌រថយន្តនៅខេត្តក្វាងហ្ស៊ូក្នុងប្រទេសចិនកាលពីសប្តាហ៍មុន។ លក្ខណៈស្រដៀងគ្នារបស់រថយន្តនេះទៅ នឹងម៉ូតដ៏ពិសេសរបស់យន្ត Evoque តម្លៃជាង ៦០.០០០ ដុល្លារ បានញ៉ាំងឲ្យមានការឆ្លើយតបដ៏ក្រេវក្រោធមួយពីក្រុមហ៊ុន Jaguar Land Rover ដែលអាចនឹងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារម៉ាកសញ្ញារបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះទើបតែបើករោងចក្ររថយន្តដំបូងរបស់ខ្លួននៅប្រទេសចិនក្នុងការរកស៊ីរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកឈ្មោះថា Chery។ នាយកប្រតិបត្តិក្រុមហ៊ុន Jaguar Land Rover លោកបណ្ឌិត Ralf Speth បានប្រាប់ទស្សនាវដ្តី Autocar ថា "ការពិតដែលថាការលួចម្លងប្រភេទនេះកំពុងកើតឡើងក្នុងប្រទេស គឺជារឿងគួរឲ្យខកចិត្តណាស់។
កម្មសិទ្ធិបញ្ញា (IP) រថយន្តនេះគឺជារបស់ក្រុមហ៊ុន Jaguar Land Rover ហើយប្រសិនបើអ្នកបំពាន IP នេះ អញ្ជឹងអ្នកឯងកំពុងតែបំពានបទប្បញ្ញត្តិអន្ដរជាតិហើយ"។ ប៉ុន្តែអ្នកបើកបរ ដែលស្វែងរករថយន្តទំនើបក្នុងតម្លៃសមរម្យប្រហែលជាចង់រង់ចាំមើលលទ្ធផលត្រួតពិនិត្យសុវត្ថិភាពចេញមកសិនហើយ។ រថយន្ត CV9 ស៊េរីមុនរបស់ក្រុមហ៊ុនចិន LandWind រកពិន្ទុបានតែ ២ លើ ៥ ប៉ុណ្ណោះនៅក្នុងការធ្វើតេស្តសុវត្ថិភាពនៅអឺរ៉ុបកាលពីឆ្នាំ ២០១០៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|