ក្រុមហ៊ុន Volvo បង្ហាញរថយន្តបើកដោយខ្លួនឯង និងមានគម្រោងបង្កើតរថយន្តមិនចេះមានគ្រោះថ្នាក់នៅត្រឹមឆ្នាំ ២០២០
|
November 26, 2014 (14:17:24)
|
[ 1326 ] |
|
|
|
|
ក្រុមហ៊ុននេះ មានមោទនភាពចំពោះខ្លួនឯង ចំពោះការបង្កើតរថយន្ត "សម្រាប់ការពារជីវិត" ដែលនេះគឺជាភាពជឿជាក់មួយក្នុងសមត្ថភាពរបស់ក្រុមហ៊ុន។ ឥឡូវក្រុមហ៊ុន Volvo បានកំពុងយកកិត្តិនាមមួយនេះមកធ្វើតេស្តចុងក្រោយបំផុតដោយប្រឡូកចូលក្នុងពិភពនៃរថយន្តគ្មានអ្នកបើកបរ។
ក្រុមហ៊ុនរថយន្តស៊ុយអែតមួយនេះថ្មីៗបានកំពុងសាកល្បងនូវរថយន្តគ្មានមនុស្សបើកជាច្រើនគ្រឿងនៅតាមដងផ្លូវនានា និងមានគម្រោងផលិតគំរូរថយន្តនេះចំនួន ១០០ គ្រឿង ដែលប្រើដោយអតិថិជន នៅបីឆ្នាំខាងមុខទៀត។
សមត្ថភាពនេះគឺជាភាគគួរឲ្យជឿជាក់មួយនៅក្នុងផ្នែកបច្ចេកវិទ្យា ដែលក្រុមហ៊ុនសង្ឃឹមថា នៅត្រឹមឆ្នាំ ២០២០ ខ្លួននឹងបង្កើតរថយន្ត ដែលមិនចេះមានគ្រោះថ្នាក់ចរាចរណ៍នោះទេ។
គម្រោង Drive Me របស់ក្រុមហ៊ុន Volvo ដែលបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុន មានគម្រោងដាក់ឲ្យប្រើប្រាស់ "រថយន្តស្វ័យប្រវត្តិខ្ពស់" ចំនួន ១០០ គ្រឿងនៅលើដងផ្លូវនៅត្រឹមឆ្នាំ ២០១៧ នៅក្នុងទីក្រុង Gothenburg របស់ស៊ុយអែត។
រថយន្តគំរូនេះត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ា Sensor រ៉ាដា និង GPS ដែលធ្វើឲ្យរថយន្តអាចស្វែងរកវត្ថុនានា កាច់ចង្កូត ចាប់ហ្វ្រាំង និងបង្កើនឡើនតាមត្រូវការ។
ជាមួយនឹងគំនិតនេះក្នុងចិត្ត រថយន្តគំរូបច្ចុប្បន្ននេះបានប្រើនូវប្រព័ន្ធកាមេរ៉ា Sensor រ៉ាដា និងផែនទី GPS។ Sensor និងរ៉ាដាត្រូវបានប្រើដើម្បីស្វែងរកវត្ថុនានានៅក្បែររថយន្ត ហើយផ្អែកលើប្រព័ន្ធនេះ វានឹងបញ្ជូនការណែនាំដើម្បីកាច់ចង្កូត ចាប់ហ្វ្រាំង ឬបង្កើនល្បឿន។ ប្រព័ន្ធ GPS និងផែនទី ជួយស្វែងរកទីតាំង និងបង្កើនល្បឿនរថយន្តនៅលើផ្លូវ។
អ្វីដែលធ្វើឲ្យគម្រោង Drive Me មានលក្ខណៈពិសេសគឺថាវាមានការចូលរួមពីគ្រប់ភាគីសំខាន់ៗទាំងអស់ ដូចជា អ្នកធ្វើច្បាប់ អាជ្ញាធរដឹកជញ្ជូន ទីក្រុងធំមួយ ក្រុមហ៊ុនផលិតរថយន្ត និងអតិថិជនពិតៗ។
អតិថិជននឹងបើករថយន្តទាំង ១០០ គ្រឿងនេះនៅគ្រប់ស្ថានភាពបើកបររាល់ថ្ងៃនៅលើផ្លូវដែលកំណត់ល្បឿនមធ្យម ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងទីក្រុង Gothenburg៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|