Facebook ដាក់ដំណើរការទំព័រ ព័ត៌មានបច្ចេកវិទ្យាមួយ ហៅថា FB Techwire
November 20, 2014 (06:55:51)
[ 1284 ]
ក្រុមហ៊ុន Facebook កាលពីថ្ងៃអង្គារបានដាក់ដំណើរការទំព័រព័ត៌មានបច្ចេកវិទ្យាមួយឈ្មោះថា FB Techwire ដែលគេប្រសិទ្ធិនាមថាជាកន្លែងបង្ហាញមួយសម្រាប់ការជជែកគ្នាផ្នែកបច្ចេកវិទ្យា ដែលចែករំលែកដោយប្រភពដ៏មានឥទ្ធិពលជាច្រើន។ នេះបើយោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកានេះ។
ក្រុមហ៊ុន Facebook បានឲ្យដឹងនៅក្នុងអ៊ីមែលមួយមកកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "គោលដៅរបស់ទំព័រ FB Techwire គឺជួយក្នុងការស្វែងរកប្រភពដើមនៃមាតិការឿង រួមទាំងព័ត៌មានទាន់ហេតុការណ៍ ការវិភាគរបស់មនុស្សដំបូង រូបភាព និងវីដេអូ សម្រាប់អ្នកសារព័ត៌មាន ដែលផ្តោតលើផ្នែកបច្ចេកវិទ្យា។
ជាមួយនឹងរាល់ព័ត៌មានបច្ចេកវិទ្យាទាន់ហេតុការណ៍ ការតស៊ូមតិ ការចេញនូវបច្ចេកវិទ្យាថ្មី និងព្រឹត្តិការណ៍ផ្សេងៗ យើងនឹងស្វែងរក ពិនិត្យផ្ទៀងផ្ទាត់ រួចចែករំលែកមាតិកាព័ត៌មានដែលពាក់ព័ន្ធ និងមានតម្លៃបំផុតទៅកាន់សហគមន៍បច្ចេកវិទ្យានៅលើ Facebook ឲ្យទាន់ពេលវេលា"។
យោងតាម Facebook ចំនួនមាតិកាព័ត៌មានដ៏មានតម្លៃ ដែលចែករំលែកនៅលើវេបសាយបណ្តាញសង្គមឈានមុខគេរបស់ពិភពលោកនេះកំពុងមានការកើនឡើង ហើយព័ត៌មានប្រភេទបទយកការណ៍ជាច្រើនដូចជា ប្រធានបទនានាដែលគេកំពុងនិយមជាដើម រួមជាមួយនឹងការកែប្រែព័ត៌មានដែលបានបញ្ចេញមក ត្រូវបានធ្វើឡើងក្នុងបំណងធ្វើឲ្យចំណែកព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះមានភាពងាយស្រួលសម្រាប់ឲ្យអ្នកសារព័ត៌មានចូលទៅយក។
ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ានេះបានឲ្យដឹងថា ការបង្ហោះផ្សេងៗនៅលើទំព័រនេះក៏នឹងត្រូវចែករំលែកតាម Twitter ចេញពីគណនីឈ្មោះ @fbtechwire ផងដែរ។ ការដាក់ដំណើរការទំព័រនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមមួយបានលេចឮថា ក្រុមហ៊ុន Facebook កំពុងបង្កើតវេបបណ្តាញសង្គមមួយទៀត ដែលតម្រូវសម្រាប់ពិភពអាជីវកម្ម។
បណ្តាញសង្គមថ្មីហៅថា Facebook at Work កំពុងត្រូវគេធ្វើតេស្តសាកល្បងជាមួយនឹងបណ្តាក្រុមហ៊ុនតូចៗជាច្រើន ហើយអាចនឹងបង្ហាញជាសាធារណៈក្នុងពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នេះបើយោងតាមប្រភពជិតស្និទ្ធមួយទៅនឹងគម្រោងការនេះ ដែលដឹកនាំដោយក្រុមមួយនៅក្នុងទីក្រុងឡុងដ៍៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018