ក្រុមហ៊ុន HP បង្កើតកុំព្យូទ័រចម្លែកឈ្មោះថា HP Sprout តម្លៃ ១.៩០០ ដុល្លារដែលពុំមានប្រើ Keyboard និង Mouse
|
November 07, 2014 (11:20:11)
|
[ 1329 ] |
|
|
|
|
ក្នុងបំណងធ្វើឲ្យរឹងប៉ឹងឡើងវិញនូវប្រភេទកុំព្យូទ័ររបស់ខ្លួន ក្រុមហ៊ុន HP បានបញ្ចេញនូវម៉ូតកុំព្យូទ័រថ្មីទាំងស្រុងមួយ ដែលមានបំពាក់ជាមួយនឹង Projector និង កាមេរ៉ា 3D ទៀតផង។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ២០១៤។
មានឈ្មោះហៅថា HP Sprout កុំព្យូទ័រនេះបានផ្គុំបញ្ចូលគ្នារវាងអេក្រង់ថាច់ស្គ្រីនទំហំ ២៣ អ៊ីញ ជាមួយនឹងទ្រនាប់ថាច់អន្តរកម្មមួយ (Interactive Touch Mat) ជំនួសនៅកន្លែង Keyboard និង Mouse ស្តង់ដារ។
ម៉ាស៊ីន Projector មួយនៅលើក្បាលអេក្រង់ថាច់ស្គ្រីន អាចធ្វើការស្កែនវត្ថុផ្សេងៗបាន ហើយវាក៏អាចតាមដានមើលដៃរបស់អ្នកប្រើប្រាស់ផងដែរ នៅពេលកំពុងប្រើ Keyboard លើទ្រនាប់ថាច់នៅខាងក្រោមផងដែរ។
កុំព្យូទ័រនេះអាចរកបញ្ជាទិញមុនបានតាមអនឡាញនៅសហរដ្ឋអាមេរិក មុនពេលត្រូវគេបញ្ចេញលក់តាមហាងនៅថ្ងៃទី ៩ ខែវិច្ឆិកា និងមានតម្លៃ ១៨៩៩ ដុល្លារ។ កាលបរិច្ឆេទបញ្ចេញលក់នៅប្រទេសផ្សេងទៀតមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះបានហៅបច្ចេកវិទ្យាកុំព្យូទ័រថ្មីនេះថា Blended Reality។ ម៉ាស៊ីន Projector ដែលគេដាក់ឈ្មោះថា HP Illuminator ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា RealSense 3D របស់ក្រុមហ៊ុន Intel ស្រដៀងទៅនឹងបច្ចេកវិទ្យា Kinect របស់ក្រុមហ៊ុន Microsoft ដែរ និងផ្គុំគ្នាជាមួយនឹងកាមេរ៉ាទំហំ ១៤,៦ ភិចសែល ម៉ាស៊ីន Projector ខ្លួនឯងផ្ទាល់ និង អំពូលលើតុប្រភេទ LED។
ប្រព័ន្ធកាមេរ៉ានេះមានន័យថាកុំព្យូទ័រនេះអាចបញ្ចូនរូបភាពទៅលើទ្រនាប់ថាច់បាន ប៉ុន្តែក៏អាចប្រើដើម្បីស្កែនវត្ថុរូបវ័ន្តបានផងដែរ។ នៅពេលណាដែលវត្ថុមួយត្រូវបានស្កែន រូបភាពចម្លងជាក់ស្តែងមួយអាចនឹងត្រូវប្តូរទៅជាប្រភេទ 2D និង 3D នៅលើអេក្រង់ថាច់ស្គ្រីន ឬនៅលើទ្រនាប់ថាច់ ដោយប្រើប៊ិច Stylus ឬការគ្រប់គ្រងបញ្ជាលើអេក្រង់ថាច់ស្គ្រីនដូចជា ការច្បិច និងការយកដៃអូសពីលើជាដើម។
អំឡុងពិធីបង្ហាញកុំព្យូទ័រនេះ ពួកមន្ត្រីក្រុមហ៊ុន HP បានបង្ហាញពីរបៀបផ្សេងៗដែលវត្ថុនានាចាប់ពីប៊ិច និងពែងរហូតដល់រូបចម្លាក់តូចៗនិងរូបភាពផ្សេងអាចត្រូវបានស្កែនបញ្ចូលទៅលើរូបភាពឬវីដេអូដែលមានស្រាប់ រួចកាត់ត និងបញ្ជូនតាមអ៊ីមែល ឬចែករំលែកតាមបណ្តាញសង្គម។ល។
កុំព្យូទ័រ HP Sprout នេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 8.1, បំពាក់ដោយប្រព័ន្ធដំណើរការ i7 របស់ក្រុមហ៊ុន Intel និងមានហាដឌីសផ្ទុកទិន្នន័យទំហំ ១ TB៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|