នាយក Apple និយាយថា លោកមានមោទនភាព ដែលកើតមក ជាមនុស្សខ្ទើយ
|
November 04, 2014 (07:03:16)
|
[ 1279 ] |
|
|
|
|
នាយកគ្រប់គ្រងក្រុមហ៊ុនApple លោកTim Cook កាលពីថ្ងៃព្រហស្បត៍បានចេញមកប្រកាសខ្លួនថាលោកជាមនុស្សភេទទី៣ និងបាននិយាយថាការប្រយុទ្ធប្រឆាំងដើម្បីភាពស្មើគ្នាគឺជាស្នូលនៃក្រមសីលធម៌ផ្ទាល់ខ្លួននិងនៅកន្លែធ្វើការរបស់លោក។
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរូបនេះបាននិយាយថាការនិយមសេពកាមជាមួយមនុស្សប្រុសដូចគ្នារបស់គាត់មិនជាការសម្ងាត់ទេនៅក្នុងក្រុមហ៊ុនរបស់លោក តែទទួលស្គាល់ថាការនិយាយអំពីសមភាពនៃការស្រឡាញ់មនុស្សភេទដូចគ្នាជាសារធារណៈវាសំខាន់ជាងភាពឯកជនរបស់លោក។
លោក Cook បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងសារព័ត៌មាន Bloomberg Businessweek ថា"ខ្ញុំសូមបញ្ជាក់ច្បាស់ថា ខ្ញុំមានមោទនភាពដែលកើតមកជាមនុស្សភេទទី៣ ខ្ញុំគិតថាភេទទី៣ជាអំណោយវិសេសវិសាលមួយដែលព្រះបានប្រទានអោយខ្ញុំ។ខ្ញុំមានសំណាងល្អដែលបានធ្វើនៅក្រុមហ៊ុនមួយដែលស្រឡាញ់ភាពច្នៃប្រឌិតនិងនវានុវត្តន៍ និងដឹងថាវាអាចធ្វើទៅបានដរាបណាអ្នកឱបក្រសោបចម្រុះភាពរបស់មនុស្សតែប៉ុណ្ណោះ។មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងនោះទេ"។
នាយកAppleរូបនេះបានបន្តថា ការចេញមកប្រកាសអោយគេដឹងនេះជាផ្នែកនៃការតស៊ូផ្ទាល់ខ្លួនរបស់លោកដើម្បីក្រុមមនុស្សភាគតិច ជាតម្លៃមួយដែលលោកបាននិយាយថាក្រុមហ៊ុនរបស់លោកក៏ប្រកាន់យកផងដែរ។
លោកបាននិយាយដូច្នេះថា"ផ្នែកនៃការអភិវឌ្ឍន៍សង្គមកំពុងយល់ថា បុគ្គលម្នាក់មិនត្រូវកំហិតតែត្រឹមការរួមភេទ ពូជសាសន៍ឬភេទរបស់នរណាម្នាក់នោះទេ។ការធ្វើជាមនុស្សខ្ទើយផ្តល់អោយខ្ញុំនូវការយល់ជ្រាលជ្រៅឡើងនៃអ្វីដែលមានន័យចំពោះក្រុមមនុស្សភាគតិចនិងផ្តល់ឱកាសមួយចំពោះការប្រឈមដែលមនុស្សនៅក្រុមភាគតិចដទៃទៀតដោះស្រាយប្រចាំថ្ងៃ"។
"យើងនឹងបន្តតស៊ូសំរាប់តម្លៃរបស់យើង និងខ្ញុំមានជំនឿថា នាយកប្រតិបត្តិណាម្នាក់នៃក្រុមហ៊ុននេះនៅពេលអនាគត មិនគិតអំពីពូជសាសន៍ ភេទ ឬទំនោផ្លូវភេទទេ នឹងធ្វើដូចគ្នា។ខ្លួនខ្ញុំផ្ទាល់នឹងបន្តគាំទ្រសមភាពសំរាប់មនុស្សទាំងអស់រហូតដល់ម្រាមជើងរបស់ខ្ញុំចង្អុលឡើងលើ។
លោកCookបានឡើងជាប្រធានAppleនៅឆ្នាំ២០១១ ក្រោយមរណភាពរបស់នាយកស្ទេវ ចប។លោកបានប្រឈមការរិះគន់ចំពោះការមិនរក្សាភាពល្បីល្បាញរបស់ក្រុមហ៊ុនក្រោយការស្លាប់របស់ចប តែភាពរំជើបរំជួលកាលពីពេលថ្មីៗដោយសារការចេញ iPhone 6ស្គ្រីនធំ បានធ្វើអោយអ្នកវិភាគខ្លះអបអរនៅពេលក្រុមហ៊ុនព្យាយាមហក់ចូលក្នុងទីផ្សារ"ផាប្លេត(កុំព្យូទ័រ+ទូរស័ព្ទ)"ដែលមានការនិយមកាន់តែខ្លាំងឡើង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|