Google ប្រកាសចេញផ្សាយ USB Security Key ដើម្បីការពារសុវត្ថិភាពគណនីពីក្រុម Hackers
October 25, 2014 (12:28:23)
[ 1290 ]
ថ្មីៗនេះក្រុមហ៊ុនយក្ស Google បានប្រកាសចេញផ្សាយនូវផលិតផលថ្មីមួយដែលមានឈ្មោះថា USB Security Key ដែលមានតួនាទីការពារ គណនីអ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាព។
USB Security Key មានរូបរាងដូចទៅនឹង USB (ផ្លាស់ផ្ទុកម៉េមូរី) ដែរ ដែលវាតូចល្មមងាយស្រួលដាក់តាមខ្លួន និងប្រើប្រាស់បានយ៉ាងមានសុវត្ថិភាពខ្ពស់លើគណនី Google Account និង Chrome។ ចំពោះការប្រើប្រាស់វិញ អតិថិជនគ្រាន់តែ ដោតបញ្ចូល USB Security Key ចូលទៅក្នុង USB Port រួចចុចប៊ូតុងដែលនឹងលេចឡើងលើ Screen ដោយពុំចាំបាច់ វាយបញ្ចូលលេខកូដ " Type in Code" ឡើយ។