តុលាការជប៉ុនចេញសេចក្តីបង្គាប់អោយ Google លុបទន្និន័យ មួយចំនួនចេញពី ម៉ាស៊ីនស្វែងរក
|
October 15, 2014 (10:34:58)
|
[ 1307 ] |
|
|
|
|
ទីក្រុងតូក្យូ៖ តុលាការជប៉ុនបានស្នើសុំអោយក្រុមហ៊ុន Google ធ្វើការលុបទន្និន័យនៅក្នុងម៉ាស៊ីនស្វែងរករបស់ខ្លួនដែលទាក់ទងនឹង ដើមចោទម្នាក់ ដែលគាត់បានអះអាងថា គាត់មិនបានប្រព្រឹត្តបទល្មើសអី្វនោះទេ ។
ក្នុងសប្តាហ៍នេះ តុលាការក្នុងស្រុកជប៉ុនបានស្នើអោយ Google លុបទ្និន័យជាងពាក់កណ្តាល ២៧៣ ទន្និន័យ ដែល Google បានបញ្ចូលក្នុងម៉ាស៊ីនរបស់ខ្លួន ក្នុងនោះមានទន្និន័យ ដែលមានឈ្មោះរបស់ ដើមចោទ។ យោងតាមកាសែត Asahi Shimbun និងប្រព័ន្ឋផ្សព្វផ្សាយដទៃទៀតបានចេញផ្សាយ។ ជនដើមចោទបានសុំអោយតុលាការចេញដីកាទាក់ទងនឹង ម៉ាស៊ីនស្វែងរកដែលលោតចេញពត៌មានស្វ័យប្រវត្តិ (Suggest Search Engine) ទាក់ទង នឹងពត៌មានដែល (អ្នកប្រើចង់រក) បានលេចចេញឈ្មោះរបស់គាត់ ជាប់ទាក់ទងនឹង បទល្មើស។
តុលាការកំពូលសហភាពអឺរ៉ុបក៏បានចេញច្បាប់ពី ម៉ាស៊ីនស្វែងរក របស់ Google ផងដែរ កាលពីខែឧសភា ពាក់ព័ន្ឋនឹងសិទ្ឋិរបស់បុគ្គលក្នុងការសុំអោយ Google លុបទន្និន័យដែលមានផលប៉ះពាល់ដល់ពត៌មានឯកជនរបស់ខ្លួន និងពត៌មានមិនច្បាស់ការណ៍ ឬផុតកំណត់។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានថ្លែងប្រាប់ AFP ថា "ក្រុមហ៊ុនទើបតែទទួលបានពត៌មាននេះ ហើយឥឡូវនេះ ពួកយើងកំពុងពិនិត្យមើលសេចក្តីបង្គាប់របស់តុលាការជប៉ុន"។ គាត់បន្ថែមទៀតថា "បន្ទាប់ពីបានពិនិត្យរួចរាល់ហើយ ក្រុមហ៊ុនក៏បានធ្វើតាមសេចក្តីបង្កាប់ ដោយលុប ចេញពត៌មានដែលបានផលប៉ះពាល់សិទ្ឋឯកជន"។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|