ឡានហោះទីបំផុតជិតឃើញបើកបរតាមផ្លូវ និងហោះលើមេឃហើយ!
|
October 13, 2014 (13:24:36)
|
[ 1288 ] |
|
|
|
|
វាបានក្លាយជាសុបិន នៃវិទ្យាសាស្ត្រប្រឌីត ជាច្រើនទសវត្សរ៍មកហើយនោះ គឺរថយន្តដែលអាចហោះ លើមេឃបាន ដើម្បីគេចពីចរាចរណ៍។ ទោះយ៉ាងណា ក្រុមហ៊ុនស្លូវ៉ាគីមួយ បាននិយាយថា ទីបំផុតខ្លួនបានដោះស្រាយ បញ្ហានេះបានហើយ។ នេះបើយោងតាម វេបសាយដេលីមែល។
រថយន្តម៉ាក AeroMobil នេះអាចហោះបានចម្ងាយ ៦៩២ គីឡូម៉ែត្រពេលចាក់សាំងពេញធុង ហើយនៅពេលស្លាបវាបត់ចូលគ្នា រថយន្តនេះនឹងត្រូវគ្នាម៉ាច់ជាមួយនឹងកន្លែងចតរថយន្តធម្មតាមួយ។
ក្រុមហ៊ុននិយាយថា AeroMobil គឺជា "ឡានហោះ" ដែលអាចប្រើប្រាស់លើហេដ្ឋារចនាសម្ព័ន្ធមានស្រាប់សម្រាប់រថយន្ត និងយន្តហោះបានយ៉ាងល្អឥតខ្ចោះ ហើយវាបានបើកទ្វារឲ្យមានការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពិតៗតែម្តង។
នៅពេលវាកំពុងមានរូបរាងជារថយន្ត វាអាចចូលចតត្រូវល្មមជាមួយនឹងកន្លែងចតរថយន្តស្តង់ដារ ហើយវាក៏អាចទៅចាក់សាំងបានធម្មតានៅគ្រប់ស្ថានីយប្រេងឥន្ធនៈដែរ។
រថយន្តកំណែថ្មីចុងក្រោយបំផុតនេះគឺជាជំនាន់ទីបីហើយនៃរថយន្តចេះហោះនេះ។ លោក Tatiana Veber អ្នកនាំពាក្យរបស់ក្រុមហ៊ុន AeroMobil បាននិយាយថា "យើងបានអភិវឌ្ឍគំរូឡានហោះតាំងពីឆ្នាំ ១៩៩០។ គំរូដំបូងរបស់យើងមើលទៅពិតជាចម្លែកណាស់ ហើយវាអាចនឹងមានបញ្ហាពេលប្រើប្រាស់ជាប្រចាំ។ រឿងហ្នឹងហើយគឺជាសញ្ញាក្នុងការធ្វើឲ្យប្រសើរឡើងនៃឡានហោះតាមវិធីមួយដើម្បីក្លាយជាផ្នែកដ៏សំខាន់នៃការធ្វើចរាចរណ៍តាមដងផ្លូវជាទៀតទាត់។ យើងបានទទួលមតិប្រតិកម្មវិជ្ជមានពីអ្នកជំនាញខាងបរិក្ខារយន្តហោះជាច្រើន ដែលបានកោតសរសើរចំពោះម៉ូតយន្តហោះ និង ដំណោះស្រាយបច្ចេកទេសនៃដំណើរការផ្លាស់ប្តូររូបរាងរបស់វា"។
ក្រុមហ៊ុន AeroMobil និយាយថា គំរូឡានហោះទីបីរបស់ខ្លួននេះបានត្រៀមខ្លួនជាស្រេចដើម្បីយកទៅបង្ហាញទៅកាន់ពិភពលោកនៅថ្ងៃទី ២៩ ខែតុលានៅមហោស្រពនៃអ្នកបង្កើតរបស់ថ្មីៗ (Pioneers Festival) ក្នុងប្រទេសអូទ្រីស៕
ប្រភព ៖ CEN
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|