រុស្សី មានគំរោងនឹង បង្កើត ប្រព័ន្ឋគ្រប់គ្រងលំហថ្មី ដើម្បីចាប់ សញ្ញាគ្រាប់ មីស៊ី
|
October 13, 2014 (06:03:50)
|
[ 1386 ] |
|
|
|
|
MOSCOW ៖ រុស្សីនឹងបង្កើតប្រព័ន្ឋគ្រប់គ្រងគ្រាប់មីស៊ី ដែលបាញ់ពីលំហអាកាសមកកាន់អន្តរទ្វីប និងទប់ស្កាត់គ្រាប់មីស៊ីលដែលមានរយះចម្ងាយខ្លី ( tactical ballistic missile) យោងតាមសម្តីរបស់ក្រសួងការពារជាតិ លោក Sergei Shoigu កាលពីថ្ងៃព្រហស្បត្តិ៍។
លោក Shorgu បានថ្លែងប្រាប់តាមរយះវីដេអូអនឡាញជាមួយរដ្ឋមន្រ្តីជាន់ខ្ពស់ថា "គម្រោងបង្កើតប្រពន្ឋលំហថ្មីនេះ គឺជាគន្លឹះគោលដៅមួយថ្មីទៀត សំរាប់ទប់ស្កាត់កំណើននុយក្លេអ៊ែរក្នុងពិភពលោក ជាពិសេសគឺ កងកម្លាំងប្រឆាំងនុយក្លេអ៊ែររបស់រុស្សី ដែលមានតួនាទីទប់ស្កាត់បញ្ហានេះតែម្តង។ "
រដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រព័ន្ឋថ្មីនេះ មានសមត្ថភាពក្នុងចាប់សញ្ញានៃគ្រាប់មីស៊ីគ្រប់ប្រភេទ រួមមានគ្រាប់ដែលបាញ់ចេញពីលំហ គ្រាប់ដែលមានរយះចម្ងាយជិត(៣០០គីឡូម៉ែត្រ) និងគ្រាប់ដែលបាញ់ចេញពីក្រោមទឹក។
ក្នុងការស្ថាបនាប្រព័ន្ឋនេះឡើង រុស្សីមានគំរោងនឹងដាក់ប្រព័ន្ឋផ្ការណបថ្មីនេះ តាមប្រព័ន្ឋគោចររបស់ភពផែនដី និងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងពត៌មានមូលដ្ឋានសំរាប់ប្រព័ន្ឋផ្ការណបថ្មីនេះ។
រាល់ឧបករណ៍ និងកម្មវិធី (software )សំរាប់គ្រប់គ្រងប្រព័ន្ឋផ្កាយរណប គឺត្រូវបានបង្កើតដោយ រុស្សីផ្ទាល់ ហើយគំរោងថ្មីនេះ អាចនឹងបន្ថែមទៅលើប្រព័ន្ឋចាស់របស់ខ្លួន ដែលជាប្រព័ន្ឋផ្កាយរណបចាប់សញ្ញាក្នុងរយះចម្ងាយខ្លី។
ក្នុងខែ កញ្ញាថ្មីៗ នេះ លោកប្រធានាធបតី Vladimir Putin បានប្រាប់ថា រុស្សីនឹងទប់ស្កាត់ការវាយប្រហារពីការគំរាមគំហែងប្រព័ន្ឋសុវត្ថិភាព ប៉ុន្តែរុស្សីនឹងមិនលូកដៃក្នុងជម្លោះរវាងប្រទេស និងប្រទេសទេ។
លោក ពូទីន បន្ថែមថា ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ រុស្សីនឹងបំពាក់សព្វាវុធបន្ថែមទៀតទៅអោយ កងកម្លាំងជើងអាកាស និងប្រព័ន្ឋគ្រប់គ្រងផ្កាយរណបរបស់ខ្លួន។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|