កត្តាប្រាំយ៉ាងដែលអ្នកមិន Update ទៅជាiOS 8
|
September 23, 2014 (10:13:27)
|
[ 1294 ] |
|
|
|
|
ខាងក្រោមនេះ គឺជាមូលហេតុទាំងប្រាំយ៉ាង ដែលអ្នកមិនគួរតម្លើង ទៅកាន់ iOS 8 នៅពេលនេះទេ ពោលគួរតែចាំដល់ បញ្ហាមួយចំនួនខាងក្រោមនេះ ត្រូវបានដោះស្រាយសិន។
1. កម្មវិធីមួយចំនួននឹងមិនអាចដំណើរការជាមួយ iOS 8 នោះទេ
ជាការពិតណាស់ កម្មវិធី និងហ្គេមមួយចំនួនប្រាកដជាគាំង បើកមិនចេញ រឺដំណើរការខុសប្រក្រតីតែម្តងនៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 8។ នៅក្នុងរយៈពេលតេស្តសាកល្បង iOS 8 កំណែប្រែចុងក្រោយបង្អស់ ខេមបូរីផតសង្កេតឃើញថាកម្មវិធីមួយចំនួនមិនអាចដំណើរការបាននោះទេ ពោលវាគាំង និងលោតទៅ Home Screen វិញដោយខ្លួនឯង។ ដំណោះស្រាយនេះគឺត្រូវរង់ចាំអោយក្រុមហ៊ុន រឺ ស្ទូឌីយ៉ូបង្កើតកម្មវិធី និងហ្គេមទាំងនោះបញ្ចេញកំណែអាប់ដេតថ្មីដែលទ្រាំទ្រជាមួយ iOS 8។
2. បាត់បង់ការ Jailbreak
សម្រាប់ខ្ញុំផ្ទាល់បញ្ហា Jailbreak មិនសូវសំខាន់នោះទេ ព្រោះ iOS 8 មានពុម្ពអក្សរខ្មែរ និងអាចទាញយកក្តារចុចខ្មែរពី Appstore ប៉ុន្តែមនុស្សមួយចំនួនទៀតប្រាកដជាត្រូវការ Jailbreak។ ប្រើប្រាស់ iDevice ដែលបាន Jailbreak រួច គឺយើងមានសេរីភាពក្នុងការប្រើប្រាស់ជាងមុន អាចធ្វើការកែកុនអ្វីបានច្រើន។ យើងនៅមិនទាន់បានដឹងច្បាស់នៅឡើយទេថា នៅពេលណាបាន iOS 8 អាច Jailbreak បាននោះ ប៉ុន្តែខ្ញុំជឿជាក់ថាមិនយូរនោះទេ។
3. iDevice ស៊េរីចាស់ៗនឹងដើរយឺត
ដោយសារតែ iOS 8 វាមានបំពាក់ដោយមុខងារថ្មីៗជាច្រើននោះ ឧបករណ៍ចាស់ៗដែលមានដូចជា iPhone 4s, iPad mini, iPad 2, iPad 3, iPod touch 5th ជាដើមនោះនឹងដំណើរការយឺតជាង iOS 7.1.2។ ទោះបីជាយ៉ាងណាក៏ដោយ ខេមបូរីផតសង្កេតឃើញថា ល្បឿនរវាង iOS 7.1.2 មិនសូវគ្នាប៉ុន្មានទេ តាមរយៈការតេស្តសាកល្បងលើ iPad mini តែចំពោះ iPhone 4s អាចនឹងដើរយឺត។
4. វានឹងមានចន្លោះប្រហោងមួយចំនួន
ខ្ញុំចាំបានថាពេល iOS 7 ចេញអោយប្រើប្រាស់ដំបូង វាមានបញ្ហាច្រើនណាស់ ទីមួយល្បឿន កាយវិការដើរយឺត ហើយទាក់ៗ ឆាប់ក្តៅ និងមានបញ្ហាជាច្រើនទៀត។ បញ្ហាទាំងនេះបានដោះស្រាយនៅជំនាន់បន្តបន្ទាប់រហូតដល់ iOS 7.1.x ទើបល្អប្រើ។ អ្នកទាំងអស់គ្នាគួរតែចាំបន្តិចសិន រហូតដល់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 កំណែប្រែចេញសិន សឹមប្រើ។
5. ត្រូវចម្លងហ្គេម កម្មវិធី និងឯកសារទុកសិន ទើបអាចតម្លើងទៅបាន
នេះគឺជារឿងដ៏ធុញបំផុតមួយ ព្រោះអីយើងត្រូវចម្លងកម្មវិធី ហ្គេម ឯកសារសំខាន់នានាជាច្រើនដាក់កុំព្យូទ័រសិន ទើបអាចតម្លើងទៅកាន់ iOS 8 ទៅបាន។ ធ្វើបែបនេះគឺវាចំណាយពេលយូរ សាំញ៉ាំ ហើយមិនប្រាកដទៀតថា កម្មវិធី និងហ្គេមដែលយើងបានចម្លងទុកនោះអាចដំណើរការជាមួយ iOS 8 នោះទេ។ សរុបសេចក្តីមក ទាំងនេះគឺជាមូលហេតុធំៗ ដែលអ្នកគួរតែពិចារណាអោយបានច្បាស់សិន មុននឹងតម្លើងទៅកាន់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ព្រោះអីអ្នកមិនអាចទម្លាក់មកកាន់ iOS 7.1.2 បាននោះទេ។ ប៉ុន្តែប្រសិនបើអ្នកគិតថាចំណុចទាំងប្រាំនេះមិនចោទជាបញ្ហាទេ សូមត្រៀមខ្លួនដើម្បីអាប់ដេតទៅកាន់ iOS 8 ជាមួយខេមបូរីផតណា!
(ប្រភព៖ cambo-report.com)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|