នាឡិកា Apple Watch អាចចាក់សោទ្វារសណ្ឋាគារដោយគ្រាន់តែគោះបន្ថើរលើប៊ូតុងចុច
September 15, 2014 (11:16:10)
[ 1334 ]
ពួកអ្នកដើរលេងថ្ងៃឈប់សម្រាក ដែលចំណាយលុយច្រើនលើនាឡិកាថ្មីដ៏សង្ហា Apple Watch នឹងមិនបារម្ភអំពីការជាប់សោទ្វារខាងក្រៅបន្ទប់សណ្ឋាគាររបស់ពួកគេនោះទេ។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ១៣ ខែកញ្ញា។ យ៉ាងហោចណាស់ក៏មានបណ្តាញសណ្ឋាគារដ៏សំខាន់មួយដែរកំពុងធ្វើការលើកម្មវិធីមួយដើម្បីទប់ស្កាត់រឿងនេះកុំឲ្យកើតឡើង។
នៅពេលនាឡិកានេះមានលក់លើទីផ្សារក្នុងឆ្នាំ ២០១៥ កម្មវិធីរបស់សណ្ឋាគារ Starwood Hotels នឹងអនុញ្ញាតឲ្យភ្ញៀវចាក់សោទ្វារសណ្ឋាគារដោយពុំចាំបាច់រាវរកកូនសោ ឬលូកក្នុងកាបូបរកកាតកោសបើកសោ (Key Card) នោះទេ។
ដោយមាននាឡិកា Apple Watch ដើរតួនាទីជាសោបន្ទប់ឌីជីថល ភ្ញៀវដែលមានទូរសព្ទ iPhone ប្រើត្រូវជាមួយ Apple Watch គ្រាន់តែគោះបន្ថើរលើប៊ូតុងប៉ុណ្ណោះខណៈឈរនៅខាងពីមុខទ្វារ។
កម្មវិធីនេះត្រូវបានបង្ហាញអំឡុងការបង្ហាញទូរសព្ទ iPhone ថ្មីកាលពីដើមសប្តាហ៍នេះ ហើយវានឹងត្រូវប្រើនៅសណ្ឋាគារមួយចំនួនរបស់ Starwood Hotels និងសណ្ឋាគារជាច្រើនរបស់រមណីយដ្ឋាន Resorts Worldwide រួមមានដូចជាសណ្ឋាគារ Westin, Sheraton, W និង Aloft ចាប់ផ្តើមនៅនិទាឃរដូវឆ្នាំក្រោយ។ ប៉ុន្តែទូរសព្ទ Apple Watch នឹងមិនថោកនោះទេនៅពេលវាចាប់ផ្តើមលក់ក្នុងឆ្នាំ ២០១៥។ តម្លៃនឹងចាប់ផ្តើមពី ៣៤៩ ដុល្លារឡើងទៅក្នុងសហរដ្ឋអាមេរិក៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018