LG មានភាពឈានមុខបំផុត លើសេវាអ៊ីនធើណេត 4G LTE លើពិភពលោក
September 15, 2014 (11:10:05)
[ 1382 ]
ភ្នំពេញ: បច្ចុប្បន្ននេះ សេវាអ៊ីនធើណេត 4G LTE បានក្លាយជាបច្ចេកវិទ្យាអ៊ីនធើណេតថ្មី និងចុងក្រោយបំផុត ដែលកំពុងតែត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅក្នុងទូរសព្ទដៃស្មាតហ្វូននៅលើពិភពលោក។ តាមការសង្កេត បានសបញ្ជាក់ឲ្យឃើញថា ទូរសព្ទដៃម៉ាក LG មានភាពឈានមុខបំផុតលើសេវាអ៊ីនធើណេត 4G LTEនេះ តួយ៉ាងដូចជាម៉ូដែលទូរសព្ទដៃដ៏ទំនើបៗនិងចុងក្រោយបំផុតទាំងអស់របស់ក្រុមហ៊ុន LGសុទ្ធសឹងតែបានបង្កើតឡើងដោយមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យដែលអាចប្រើប្រាស់ជាមួយសេវាអ៊ីនធើណេត4G LTE បាន។
ដែលអស្ចារ្យជាងនេះទៅទៀត សេវាអ៊ីនធើណេត 4G LTE ត្រូវបានបំពាក់អោយប្រើប្រាស់បានមិនត្រឹមតែម៉ូដែលរបស់ទូរសព្ទដៃLGដែលមានតម្លៃខ្ពស់ៗនោះទេ សូម្បីតែទូរសព្ទដៃ LG ដែលមានតម្លៃមធ្យមក៏អាចប្រើប្រាស់ប្រព័ន្ធសេវាអ៊ីនធើណេត4G LTE បានថែមទៀតផង។ទូរសព្ទទំនើបៗរបស់ក្រុមហ៊ុន LGដែលអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធ 4G LTEមានដូចជាLG G3, LG G Flex,LG G2,Nexus 5, LG Optimus G Pro ,និងLG F70 ដែលយើងអាចហៅបានថា LG4G LTE Series ។
រាល់ ទូរសព្ទដៃ LG4G LTE Series ទាំងអស់សុទ្ធសឹងតែមានកម្លាំង CPUដ៏ខ្ពស់និងខ្លាំង មានល្បឿនលឿនជាងគេ កាន់ថ្មបានយូរ មានលក្ខណៈធន់ រឹងមាំពោរពេញដោយគុណភាព និងមានការធានាត្រឹមត្រូវ។ ជាពិសេសនោះគឺមានតម្លៃសមរម្យ ដែលធ្វើឲ្យលោកអ្នកមានជម្រើសច្រើនក្នុងការអាចប្រើប្រាស់។ ទូរសព្ទដៃLG4G LTE Series ត្រូវបាន គេទទួលស្គាល់ ព្រមទាំងទទួលបាននូវចំនួនអ្នកប្រើប្រាស់ច្រើនជាងគេលើពិភពលោក ដោយជាផលិតផលមានបច្ចេកវិទ្យាខ្ពស់ចុងក្រោយគេ និងមានការច្នៃប្រឌិតឡើងដោយមានលក្ខណៈល្អឥតខ្ចោះ ដែលទទួលបានពានរង្វាន់លំដាប់ពិភពលោកជាច្រើន។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោកអ្នកអាចធ្វើការស្វែងរកព័ត៌មានបន្ថែម ឬទស្សនាផ្ទាល់នូវប្រភេទទូរសព្ទដៃLG4G LTE Series ដែលទំនើបៗទាំងអស់នេះនៅតាមបណ្តាហាងលក់ទូរសព្ទដៃ និងLG BRANDSHOP ទាំងបីសាខា។
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018