ក្រុមអនាមិករបស់ រុស្សីបានវាយប្រហារគណនីជីម៉ែល (gmail) របស់ក្រុមហ៊ុន Google ប្រហែល ៥លានគណនី ដាក់ជាសាធារណះ
|
September 15, 2014 (11:04:40)
|
[ 1292 ] |
|
|
|
|
សមាជិកនៃវេទិការបញ្ចេញមតិតាមអនឡាញរបស់ BTCsec បានបង្ហោះពីតារាងគណនី និងលេខសម្ងាត់ចំនួនប្រហែលជា ៥លានគណនី ក្នុងវេទិការបញ្ចេញមតិតាមអនឡាញ។
យោងតាមរបាយការណ៍របស់ The Daily Report ដែលត្រូវបានគេស្គាល់ថា "tvskit" បានបង្ហោះ ពីចំនួនគណនី ដែលបែកធ្លាយ មានចំនួន ៤,៩៣០,០០០ គណនី និងលេខសម្ងាត់ នៅក្នុងគេហទំព័រវេទិកាបញ្ចេញមតិ BTCsec របស់ប្រទេសរុស្សី។ គណនីទាំងអស់នេះ ត្រូវបានគេអះអាងថា មាន ៦០ភាគរយ ដែលអាចប្រើការបាន សំរាប់ចូល(Login) គណនីជីម៉ែល (gmail) បាន។
បើតាមការបញ្ជាក់របស់អ្នកបានឃើញ ឯកសារបែកធ្លាយនេះ បានធ្វើការអះអាងថា លេខសម្ងាត់ដែលពួកគេបានឃើញនោះ ត្រូវបានផុតកំណត់ (Out of date) រយះពេល ១០ ឆ្នាំហើយ ក្នុងនោះក៏មានគណនីមួយចំនួនទៀតត្រូវបានក្រុមហ៊ុនព្យួរ ឬលុបសិទ្ឋមិនអោយប្រើបានជាច្រើនឆ្នាំមកហើយដែរ។
អ្នកតំណាងរបស់ក្រុមហ៊ុន Google បានធ្វើការអះអាងបញ្ជាក់ទៅគេហទំព័រ CNews ថា មិនមានភស្ភុតាងណាដែលអាចបញ្ជាក់ថា ប្រព័ន្ឋសុវត្ថិភាពរបស់យើងចុះខ្សោយនោះទេ ដែលអាចធ្វើអោយគណនីណាមួយរបស់យើង អាចនឹងវាយប្រហារពីក្រុមអនាមិកបាននោះឡើយ ប៉ុន្តែបើមានករណីនេះកើតឡើងចំពោះ គណនីណាមួយយើងនឹងជួយម្ចាស់គណនីនោះអោយមានសុវត្ថិភាពឡើងវិញ។ ការវិភាគខ្លីមួយបានអះអាងថា គណនីដែលបែកធ្លាយនោះ គឹជាគណនីរបស់ user នៅប្រទេស អង់គ្លេស អេស្បាញ និងរុស្សី។
ប្រសិនបើយើងចង់ដឹងថា គណនីរបស់យើងត្រូវបានជនអនាមិកវាយប្រហារ ឬអត់? យើអាចចុចលើ link នេះ ហើយធ្វើការវាយបញ្ចូលនូវអីុម៉ែលរបស់យើងនោះយើងនឹងដឹងហើយ (សូមបញ្ជាក់៖ គណនីដែលត្រូវបានវាយប្រហារគឺ គណនីរបស់ អង់គ្លេស អេស្បាញ និងរុស្សី)។
សូមចុចទីនេះ ដើម្បីមើលចំនួនគណនីដែលបានបែកធ្លាយ...
(ប្រភព៖ forum.btcsec, cnews , techtimes)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|