Samsung បញ្ចេញនាឡិកាដែលអាចហៅទូរស័ព្ទនិងបញ្ជូលសារបានដោយមិនបាច់មានទូរស័ព្ទជំនួយ
September 01, 2014 (09:08:42)
[ 1271 ]
ក្រុមហ៊ុន Samsung Electronics Co Ltd កាលពីថ្ងៃព្រហស្បត៍ទី២៨សីហាបានបញ្ចេញអ្វីដែលខ្លួនបាននិយាយថាជានាឡិកាឆ្លាតដំបូងដែលអាចនិយាយទាក់ទងគ្នាបានដោយមិនចាំបាច់មានទូរស័ព្ទមួយនៅក្បែរ។ ក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតក្នុងលោកនេះ បានខិតខំជំរុញជាខ្លាំង ដើម្បីអភិវឌ្ឍទីផ្សារ ឧបករណ៍អាចពាក់បាន នៅពេលខ្លួនកំពុងសម្លឹងទៅរកការទូទាត់ជាមួយនឹងការធ្លាក់ចំណូលពីទីផ្សារទូរស័ព្ទចល័តរបស់ខ្លួន ដែលនៅត្រីមាសទី២នេះបានទទួលចំណូលទាបជាងការរំពឹងទុកនោះ។
Samsungមិនជាក្រុមហ៊ុនតែមួយដែលជំរុញឧបករណ៍ពាក់នៅនឹងដៃនេះ ព្រោះគូប្រជែង Apple Inc ក៏ត្រូវគេរំពឹងថានឹងបញ្ចេញឧបករណ៍ផ្ទាល់របស់ខ្លួននៅឆ្នាំនេះ និងក្រុមហ៊ុន LG Electronics Incកាលពីថ្ងៃ២៨សីហាបានប្រកាសនាឡិកាឆ្លាត G Watch R ថ្មីរបស់ខ្លួនជាមួយនឹងស្គ្រីន OLED និងគ្រោងដែកមិនច្រេះចាប់។
នាឡិកាថ្មីរបស់ Samsung ឈ្មោះថា Gear S ផ្សេងពីឧបករណ៍មុនៗរបស់វា ដោយមុខកោងធំជាងមុន២អ៊ីង និងមានកម្មវិធីច្រើនដូចជា WiFi ត្រីវិស័យនិង GPS។ ឧបករណ៍នេះដំណើរការដោយប្រព័ន្ធ Tizen របស់ Samsung។
Samsung បាននិយាយថា Gear S នឹងត្រូវចាប់ផ្តើមចេញលក់នៅខែតុលា ចំណែកនាឡិកា G Watch R របស់ LGនឹងចេញលក់នៅទីផ្សារសំខាន់ៗនៅត្រីមាសទី៤។
តែទោះជាយ៉ាងណា រាល់ក្រសែភ្នែកឥឡូវសម្លឹងទៅរកការចេញទូរស័ព្ទ iPhone 6 របស់ក្រុមហ៊ុន Apple នៅ២សប្តាហ៍ខាងមុខ និងក៏ទន្ទឹងរង់ចាំស្តាប់ថាតើក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ានេះនឹងប្រកាសចេញលក់នាឡិកាឆ្លាតដែរឬអត់។ នាឡិកាថ្មី Gear Sនេះមានស្គីនកោងធំជាងរាមច្បងរបស់វា គឺពាក់សមនឹងកដៃហើយល្មមសំរាប់អាននិងផ្ញើសារនិងមើលអ្វីៗលើវាច្បាស់។ វាផ្តល់សេវា 3G, Bluetooth និងការភ្ជាប់ Wi-Fi ដោយមិនបាច់មានទូរស័ព្ទឆ្លាតភ្ជាប់ជាមួយដូចនាឡិកាមុនៗរបស់ Samsung ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018