អ៊ីស្រាអែលបង្ហាញប្រព័ន្ធការពារដែនអាកាសខ្លួនដែលបាញ់ទម្លាក់រ៉ុកកែត ១៥ គ្រាប់ក្នុងពេលតែមួយ
|
August 29, 2014 (09:40:28)
|
[ 1611 ] |
|
|
|
|
រូបភាពក្នុងវីដេអូដ៏អស្ចារ្យមួយរបស់កងទ័ពអ៊ីស្រាអែល បានបង្ហាញអំពីសមត្ថភាពនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលបានបាញ់ទម្លាក់គ្រាប់រ៉ុកកែតចំនួន១៥គ្រាប់ក្នុងពេលតែមួយ ។
កងទ័ពអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ុកកែតទាំងនេះ ត្រូវបានបាញ់ដោយក្រុមជនសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប មកលើទឹកដីអ៊ីស្រាអែល ក្នុងអំឡុងពេលមានការវាយប្រយុទ្ធគ្នាកាលពីពេលមុននោះ ។ គ្រាប់រ៉ុកកែតទាំងនេះ ត្រូវបានបាញ់កំទេចដោយផ្ទុះនៅលើអាកាសដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់កងទ័ពអ៊ីស្រាអែល នេះបើយោងតាមកងទ័ពអ៊ីស្រាអែល។
អំឡុងពេលការវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនអស់រយៈពេល៧សប្តាហ៍មកនេះ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលនេះ បានស្ទាក់ចាប់និងកំទេចបានប្រហែល៩០ភាគរយនៃគ្រាប់រ៉ុកកែតរាប់រយគ្រាប់ដែលត្រូវបានបាញ់ចូលក្នុងទឹកដីអ៊ីស្រាអែល ភាគខាងត្បូង ដោយក្រុមជនសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប។
ការបង្ហាញសមត្ថភាពនៃប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលនេះ បានកើតឡើង បន្ទាប់ពីមានបទឈប់បាញ់រយៈពេលយូរមួយ ត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារវាងអ៊ីស្រាអែលនិងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបនៃទឹកដី
ប៉ាឡេស្ទីន។
ការវាយប្រយុទ្ធគ្នាអស់រយៈពេល៧សប្តាហ៍មកនេះ បានសម្លាប់មនុស្សជាង២.២០០នាក់ ដោយភាគច្រើនជាជនជាតិប៉ាឡេស្ទីន។
ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បានបាញ់កំទេច៩០ភាគរយនៃគ្រាប់រ៉ុកកែតរាប់រយគ្រាប់ដែលត្រូវបានបាញ់ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយក្រុមជនសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|