អាមេរិកផលិតនាវាល្បឿនលឿនបំបាំងកាយតម្លៃ ១០ លានដុល្លារដូចក្នុងរឿង Star Wars
|
August 26, 2014 (10:18:59)
|
[ 1211 ] |
|
|
|
|
វាមើលទៅចម្លែកដូចយន្តហោះប្រយុទ្ធ X-Wing ពីភាពយន្តបែបវិទ្យាសាស្ត្រប្រឌីត Star Wars អ៊ីចឹង។ ទោះយ៉ាង ណាជាការពិតនេះគឺជានាវាហោះលើផ្ទៃទឹក Ghost តម្លៃ ១០ លានដុល្លាររចនាឡើងដើម្បី "ហោះ" ពីលើផ្ទៃទឹកដោយជើងរបស់វា និងដើម្បីដឹកទាហានម៉ារីនទៅសមរភូមិ។
វិនិយោគដោយមហាសេដ្ឋីបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅរដ្ឋ Maine កងទ័ពជើងទឹកអាមេរិកបានពិចារណាទិញនាវាហោះលើផ្ទៃទឹកនេះរួចទៅហើយ។
នាវា Ghost នេះគឺជាគំនិតដើមរបស់មហាសេដ្ឋីបច្ចេកវិទ្យាវេជ្ជសាស្ត្រ លោក Gregory Sancoff ដែលរចនានាវានេះដោយខ្លួនលោកផ្ទាល់។ លោកបានចំណាយប្រាក់ជាង ១៥ លានដុល្លារអភិវឌ្ឍន៍ និងសង់នាវាគំរូដំបូងមួយនេះនៅរោងចក្រផលិតនាវា Portsmouth Naval Shipyard ក្នុងរដ្ឋ Maine។
កាប៊ីនធំប្រវែង ១១,៥ ម៉ែត្ររបស់នាវានេះស្ថិតនៅលើកំពូលនៃជើងវែងៗប្រវែង ៣,៦ ម៉ែត្រមួយគូ ដែលនៅពេលធ្វើបំលាស់ទីក្នុងល្បឿនលឿន វានឹងជួយទ្រកាប៊ីននាវាឲ្យនៅពីលើផ្ទៃទឹកប្រៀបដូចជានាវាប្រភេទ Hydrofoil អ៊ីចឹងដែរ។
ជើងនាវានេះបង្វិលកាច់ទិសនៅបាតរបស់វា ដោយអនុញ្ញាតឲ្យជើងទាំងពីរអាចលើក ឬបន្ទាបផ្អែកលើជម្រៅទឹក។ ស្លាបចក្រ ៤ ដែលស្ថិតនៅពីមុខតួនៃជើងរបស់វាត្រូវបានបំពាក់ដោយម៉ាស៊ីនកម្លាំង ២.០០០ សេះចំនួនពីរ។
មន្ទីរបញ្ចកោណកំពុងពិចារណាទិញនាវាតម្លៃ ១០ ដុល្លារនេះ ប្រសិនបើវាជាប់ការធ្វើតេស្តល្បឿននាពេលខាងមុខ។ លោក Sancoff បាននិយាយថាវាអាចនឹងក្លាយជា "ឧទ្ធម្ភាគចក្រប្រយុទ្ធលើសមុទ្រ"។ នាវានេះត្រូវបានផលិតចេញពីអាលុយមីញ៉ូម និងដែកអ៊ីណុក ហើយត្រូវបានរចនាឡើងដើម្បីមិនឲ្យរ៉ាដាចាប់បាននោះទេ ដោយធ្វើឲ្យវាមិនអាចឲ្យសត្រូវមើលឃើញបានឡើយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|