ពួកអ្នកស្រាវជ្រាវជឿថាអាចម៍ផ្កាយនេះត្រូវបានផ្គុំឡើងជាមួយគ្នាដោយកម្លាំងអន្តរម៉ូលេគុល (ដែលស្អិតជាប់គ្នា) ដែលគេស្គាល់ថា Van der Waals ហើយបើទោះបីរឿងនេះត្រូវបានចាត់ទុកថាជារបកគំហើញដ៏សំខាន់ក្តី ក៏អ្នកវិទ្យាសាស្ត្រនៅតែមិនដឹងពីរបៀបបញ្ឈប់វានោះទេ។
ការរកឃើញមួយនេះត្រូវបានធ្វើឡើងដោយពួកអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Tennessee (UT) ក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក។
ការស្រាវជ្រាវមុនបានបង្ហាញថាក្រុមអាចម៍ផ្កាយគឺជាគំនរដុំថ្មរប៉ាត់រប៉ាយដែលផ្គុំជាមួយគ្នាដោយសារកម្លាំងទំនាញ និងការកកិត។ ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រនៅ UT បានរកឃើញថា អាចម៍ផ្កាយឈ្មោះ 1950 DA នេះកំពុងតែវិលយ៉ាងលឿន ដែលប្រឆាំងនឹងកម្លាំងទាំងនេះ។