ទូរទស្សន៍អាចបត់បាន តម្លៃជិត ៦ ម៉ឺនដុល្លាររបស់ Samsung ចាប់ផ្តើមលក់លើទីផ្សារ
|
August 04, 2014 (14:05:48)
|
[ 1283 ] |
|
|
|
|
ទូរទស្សន៍កោងអាចហាក់ដូចជានៅតែជារបស់ថ្លៃ ប៉ុន្តែក្រុមហ៊ុន Samsung សង្ឃឹមថា នឹងទាក់ទាញអ្នកដែលមិនបានត្រៀមខ្លួន បោះបង់ចោលទូរទស្សន៍ អេក្រង់សំប៉ែតរបស់ពួកគេ។ ក្រុមហ៊ុននេះបានកំពុងចាប់ផ្តើមចេញទូរទស្សន៍អាចបត់បាន ដំបូងបង្អស់របស់ពិភពលោក នៅក្នុងប្រទេសកូរ៉េនៅថ្ងៃសុក្រនេះ ដែលប្រែពីអេក្រង់សំប៉ែតទៅជាកោងនៅពិធីចុចប៊ូតុងសម្ភោធដាក់លក់ជាផ្លូវការមួយ។
អ្នកទស្សនាក៏នឹងអាចបញ្ជាគែមកោងដ៏ស្តើងនៅលើទូរទស្សន៍ទំហំ ៧៨ អ៊ីញនេះបានផងដែរ ផ្អែកលើថាតើមានមនុស្សប៉ុន្មាននាក់អង្គុយនៅជុំវិញទូរទស្សន៍នេះ។ បច្ចេកវិទ្យាប្រើនៅក្នុងទូរទស្សន៍ Samsung Ultra High Definition TV (UN78S9B) ត្រូវបានបង្ហាញលើកដំបូងនៅពិព័រណ៌គ្រឿងអេឡិចត្រូនិចកាលពីខែមករានៅក្នុងទីក្រុងឡាសវ៉េហ្គាស។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានបង្ហាញទូរទស្សន៍គំរូទំហំ ៨៥ អ៊ីញក្នុងចំណោមឧបករណ៍ថ្មីៗជាច្រើនផ្សេងទៀតនៅគ្រានោះផងដែរ។ ក្រុមហ៊ុនប្រជែង LG ក៏បានប្រកាសនូវទូរទស្សន៍អាចបត់បានទំហំ ៧៧ អ៊ីញរបស់ខ្លួនផងដែរ ផ្អែកលើបច្ចេកវិទ្យា OLED នៅព្រឹត្តិការណ៍នោះ។
បច្ចេកវិទ្យាអេក្រង់កោងទាំងនេះចូលរួមក្នុងជំនាន់ចុងក្រោយបំផុតនៃទូរទស្សន៍ធំ UHD TV ដែលគេស្គាល់ថា 4K។ ភាពថ្លាច្បាស់នៃរូបភាពគឺមានសភាពច្បាស់ល្អជាងទូរទស្សន៍ HD បច្ចុប្បន្នដល់ទៅបួនដង។ ម៉ូទ័រពីរនៅគែមទាំង សងខាងដ៏ស្តើងរបស់ទូរទស្សន៍អាចបត់បានរបស់ Samsung បំពេញមុខងារដើម្បីធ្វើឲ្យអេក្រង់ប្រែទៅជាកោង។
លោក Guy Kinnell ប្រធានផ្នែកទូរទស្សន៍សម្រាប់ក្រុមហ៊ុន Samsung Electronics ក្នុងចក្រភពអង់គ្លេសបាននិយាយថា "ការផ្គុំគ្នានៃម៉ូដកោងរបស់យើង និងគុណភាពរូបភាព UHD បង្កើតបានជាបទពិសោធន៍កម្សាន្តដ៏អស្ចារ្យបំផុតសម្រាប់មនុស្សដែលស្រឡាញ់ការកម្សាន្ត"។
តម្លៃ និងកាលបរិច្ឆេទបញ្ចេញលក់លើអន្តរជាតិមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែទូរទស្សន៍កោងស្រដៀងនេះលក់រាយក្នុងមួយគ្រឿងតម្លៃ ៥៩.០០០ ដុល្លារ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|