កំពូលរថភ្លើងទាំង១០ មានល្បឿនលឿនបំផុត នៅក្នុងពិភពលោក
|
August 01, 2014 (11:41:12)
|
[ 1297 ] |
|
|
|
|
បរទេស៖ យោងតាមគេហទំព័ររបស់ railway-technology បានឲ្យដឹងថា តំបន់អឺរ៉ុប និងអាស៊ី បច្ចុប្បន្នកំពុងដំណើរការ រថភ្លើង មានល្បឿនលឿនបំផុត នៅលើពិភពលោក ។ រថភ្លើងទាំងនេះ បានក្លាយជាមធ្យោបាយ ធ្វើដំណើរ ដ៏ពេញនិយម របស់ប្រជាជន ក្នុងតំបន់នោះ។ ខាងក្រោមនេះ ជារថភ្លើង ដែលមានល្បឿនលឿនជាងគេ នៅក្នុងពិភពលោក ទាំង១០៖
១. រថភ្លើង Maglev ក្រុងស៊ាងហៃ
ជារថភ្លើង ស្ថិតនៅបញ្ជីឈ្មោះ ខាងលើគេបង្អស់ ក្នុងចំណោមរថភ្លើងលឿនជាងគេ នៅលើពិភពលោក។ មានល្បឿនអតិបរមា របស់ខ្លួន ៤៣០គីទ្បូម៉ែត ក្នុងមួយម៉ោង និងល្បឿនជាមធ្យម ២៥១ គីទ្បូម៉ែត ក្នុងមួយម៉ោង។ វាត្រូវបានចាប់ផ្តើមដំណើរការ នៅក្នុងខែមេសា ឆ្នាំ ២០០៤។
២. រថភ្លើង Harmony CRH 380A
Harmony CRH 380A មានល្បឿនអតិបរមា ៣៨០គីទ្បូម៉ែត ក្នុងមួយម៉ោង ហើយបច្ចុប្បន្ននេះ វាគឺជារថភ្លើង ដែលមានល្បឿនលឿនបំផុតលំដាប់ទីពីរ នៅលើពិភពលោក។ វាត្រូវបានចាប់ផ្ដើមដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០១០។
៣. រថភ្លើង AGV Italo
AGV Italo គឺជារថភ្លើង ត្រូវបានគេដាក់បង្ហាញ នៅក្នុងការតាំងពីព័រណ៍ InnoTrans នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០០៨ ហើយត្រូវបានដំណើរការ នៅក្នុងខែមេសា ឆ្នាំ ២០១២។ មានល្បឿនអតិបរមា ៣៦០គីទ្បូម៉ែតក្នុងមួយម៉ោង។
៤.រថភ្លើង Siemens Velaro E / AVS 103
វាត្រូវបានផលិតទ្បើង ដោយប្រទេសអាល្លឺម៉ង់ មានលក្ខណៈដូចរថភ្លើង AVE S 103 របស់ប្រទេសអេស្ប៉ាញដែរ។ ល្បឿនអតិបរមា ៣៥០គីទ្បូម៉ែត ក្នុងមួយម៉ោង ហើយចាប់ផ្ដើមដំណើរការ នៅក្នុងខែមិថុនា ឆ្នាំ២០០៧។
៥. រថភ្លើង Talgo 350 (T350)
ជារថភ្លើងលឿនបំផុត របស់ពិភពលោកលំដាប់ទី៥ មានល្បឿនអតិបរមា ៣៥០គីទ្បូម៉ែតក្នុងមួយម៉ោង។ ត្រូវបានផលិតទ្បើង ដោយក្រុមហ៊ុន Patentes Talgo និងចាប់ផ្ដើមដំណើរការ នៅក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០០៥។
៦. រថភ្លើង E5 Series Shinkansen Hayabusa
រថភ្លើងនេះ មានល្បឿនអតិបរមា ៣២០គីទ្បូម៉ែត ក្នុងមួយម៉ោង ហើយបានចាប់ផ្ដើម បម្រើសេវាកម្មនៅក្នុងខែមីនា ឆ្នាំ ២០១១ ។ វាត្រូវបានផលិតឡើង ដោយក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់ Kawasaki និងក្រុមហ៊ុន រថភ្លើង Hitachi ប្រទេសជប៉ុន។
៧. រថភ្លើង Alstom Euroduplex
Alstom Euroduplex គឺជារថភ្លើងជំនាន់ទីបី នៃរថភ្លើង TGV Duplex ដែលចូលបម្រើសេវាកម្ម នៅក្នុងខែធ្នូ ឆ្នាំ ២០១១។ វាមានល្បឿនអតិបរមា ៣២០គីទ្បូម៉ែត ក្នុងមួយម៉ោង និងអាចផ្ទុកចំនួនអ្នកដំណើរ បានរហូតដល់១០២០នាក់។
៨. រថភ្លើង TGV Duplex
ត្រូវបានគេបង្កើតឡើង នៅកំទ្បុងឆ្នាំ ១៩៩៦-២០០៤ និង បានបើកដំណើរការ ដោយក្រុមហ៊ុន SNCF ។ រថភ្លើងនេះ អាចមានល្បឿនអតិបរមា ពី ៣០០ ទៅ ៣២០គីទ្បូម៉ែត ក្នុងមួយម៉ោង។ TGV Duplex អាចផ្ទុកអ្នកដំណើរបាន ចំនួន ៥១២នាក់។
៩. រថភ្លើង ETR 500 Frecciarossa
រថភ្លើងនេះ ត្រូវបានបើកបម្រើសេវាកម្ម នៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០០៨ និងបានបង្កើតទ្បើង ដោយក្រុមហ៊ុន TREno Veloce Italiano (TREVI)។ វាមានល្បឿនអតិបរមា ៣០០គីទ្បូម៉ែត ក្នុងមួយម៉ោង។
១០. រថភ្លើង THSR 700T
វាត្រូវបានបើកបម្រើ សេវាកម្មនៅថ្ងែទី ៥ ខែមករា ឆ្នាំ២០០៧ ធ្វើដំណើរ ចាប់ពីទីក្រុង Taipei រហូតដល់ទីក្រុង Kaohsiung នៅក្នុងកោះ តៃវ៉ាន់។ រថភ្លើងនេះ មានល្បឿនអតិបរមា ៣០០គីទ្បូម៉ែតក្នុងមួយម៉ោង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|