FTC ប្ដឹង Amazon រឿងផ្ដល់ភាព ងាយស្រួល ដល់កុមារក្នុង ការទិញទំនិញគ្រប់យ៉ាង
|
July 13, 2014 (12:47:43)
|
[ 1300 ] |
|
|
|
|
ដើមអម្ពិល, និយ័តករគណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC)នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានដាក់ពាក្យ បណ្ដឹងមួយ ប្រឆាំងនឹង ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com ពីបទធ្វើឲ្យមានភាពងាយស្រួល សម្រាប់កុមារដើម្បីទិញអ្វី គ្រប់យ៉ាងតាមរយៈទូរស័ព្ទដៃ ដោយគ្មានការ អនុញ្ញាតពីឪពុកម្ដាយ។
FTC បាននិយាយថា ក្រុមហ៊ុន Amazon បានទទួលលុយរាប់លាន ដុល្លារអាមេរិកពី ការទិញរបស់ផ្សេង តាមរយៈ "in-app purchases" ដោយមិនមានការអនុញ្ញាតពី ឪពុកម្ដាយ ព្រោះថា ក្មេងភាគច្រើន បានលេងហ្គេម ហើយនៅពេលដែលចង់ឈ្នះ ឬត្រូវការឡើងវគ្គបន្ដ ក្រុមហ៊ុនផលិតហ្គេមតម្រូវឲ្យទិញ ប៉ុន្តែការទិញនេះ ក្រុមហ៊ុន Amazon មិនបានកំណត់ លក្ខណៈបន្ថែមនោះទេ ពោលគឺក្មេងៗបានចុច ទិញតាមចិត្តចង់បាន ដោយប្រើគណនី ឪពុកម្ដាយរបស់ពួកគេ។
FTC បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងថា ខ្លួនបានស្នើឲ្យតុលាការ បញ្ជាទៅកាន់ក្រុមហ៊ុន Amazon ដោយបង្វិលប្រាក់ដែលក្មេងៗបានទិញ ដោយមិនមានការអនុញ្ញាតពី ឪពុកម្ដាយវិញ ដោយលុយនោះត្រូវ គិតចាប់តាំងពីឆ្នាំ ២០១១។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Jeffrey Bezos នាយកប្រតិបត្តិ Amazon មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|