BMW លក់ដាច់អស់ រថយន្ត ជាង ១ លានគ្រឿង
|
July 10, 2014 (09:24:48)
|
[ 1362 ] |
|
|
|
|
ដើមអម្ពិល, ម៉ូនិច ៖ ក្រុមហ៊ុនផលិតរថយន្ត ទំនើបៗ របស់អាល្លឺម៉ង់ឈ្មោះថា BMW បានប្រកាសថា ក្រុមហ៊ុន បាន លក់ចេញ យានយន្ត បានប្រមាណជាង ១ លានគ្រឿង ។
ក្រុមហ៊ុន BMW បានប្រកាសថា គិតចាប់ពីដើមឆ្នាំ៦ខែកន្លងមកនេះ ក្រុមហ៊ុនបានលក់ចេញ យានយន្ត បានចំនួនជាង១លានគ្រឿង នេះជាការលក់ចេញ ដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ។
ក្រុមហ៊ុនខាងលើបានបន្តថា សរុបចំនួនរថយន្តដែលបានលក់ចេញលើទីផ្សារ ពិភពលោកមាន ចំនួន ១,០២០,២១១គ្រឿង នេះជាតួលេខមួយ ដែលមិនធ្លាប់មានពី មុនមក ។ តួលេខនេះ បានកើនឡើង ៦,៩ភាគរយ ធៀបនឹងការលក់ចេញប្រចាំឆ្នាំ ។
លើសពីនេះ សម្រាប់ការលក់ចេញ យានយន្តនៅក្នុងខែមិថុនា កន្លងទៅនេះ មានចំនួន ១៩៣,៣៤២ គ្រឿង ។ ធៀបនឹងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០១៣ តួលេខនេះ បានកើនឡើង៤,៨ភាគរយ ។
លោក Ian Robertson នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន BMW បានលើកឡើងថា"នេះ ជាលើកដំបូងហើយ ដែលក្រុមហ៊ុន បានលក់ចេញយានយន្ត បានសន្ធឹកសន្ធាប់បែបនេះ ដោយត្រឹមតែ ៦ខែប៉ុណ្ណោះ" ។
លោកបានបន្ថែមថា "សម្រាប់ខែមិថុនា គឺជាខែចុងក្រោយគេហើយ ដែលនៅក្នុងកំណត់ត្រា គឺបានលក់ ដាច់អស់ច្រើន ។ ព្រោះថា តាមផែនការក្នុងឆ្នាំ យានយន្ត ត្រូវលក់ចេញគឺ មានចំនួនជាង ២លានគ្រឿង ឯណោះ" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|