Google បង្ហាញមុខងារ Android Auto សម្រាប់ប្រើជាមួយរថយន្ត
June 27, 2014 (07:20:57)
[ 1319 ]
ដើមអម្ពិល, នៅយប់ថ្ងៃទីពុធម្សិលមិញនេះ ក្រុមហ៊ុន Google បានប្រកាសបង្ហាញ Android Auto សម្រាប់ប្រើប្រាស់ជាមួយរថយន្តនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Google I/O។
Android Auto នឹងត្រូវដាក់ឲ្យប្រើ ជាមួយរថយន្តរបស់ក្រុមហ៊ុន Google, Audi AG, GM, Honda,Hyundai និងក្រុមហ៊ុនផលិតឈីប NVIDIA។ បើនិយាយទៅលក្ខណៈពិសេស និងការប្រើប្រាស់របស់ Android Auto ដូចគ្នាទៅនឹង Apple CarPlay។
យោងតាមការបញ្ជាក់ពី Google បានឲ្យដឹងថា Android Auto ត្រូវបានដាក់ឲ្យ ប្រើជាមួយនឹងរថយន្ត និងស្មាតហ្វូន ដែលអាចធ្វើការបញ្ជា ដោយផ្ទាល់ពីស្មាតហ្វូនទៅ កាន់មុខងារមួយចំនួន របស់រថយន្ត ដូចជាការចាក់តន្ត្រីជាដើម។
មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចប្រើសំឡេង ដើម្បីធ្វើការបញ្ជាទៅលើ Android Auto ព្រោះ Google បានបំពាក់មុខងារ Google Voice Search ចូលជាមួយ។ Google បានសង្កត់ធ្ងន់ថា បច្ចុប្បន្នខ្លួនបាន សហការជាមួយនឹង រោងចក្រផលិតរថយន្តជាង ៤០ ហើយមុខងារនេះនឹងត្រូវ បានបំពាក់លើរថយន្ត សម្រាប់ចេញលក់នៅចុងឆ្នាំនេះ៕