HONDA CR-V ម៉ូដែលថ្មី ២០១៥ បានដាក់លក់ហើយ នៅកម្ពុជា
|
June 27, 2014 (07:15:54)
|
[ 1279 ] |
|
|
|
|
ដើមអម្ពិល, ភ្នំពេញ៖ ក្រុមហ៊ុន ហុងដា ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិ នាំចូលនិងចែកចាយ រថយន្ដម៉ាក HONDA ម៉ូដែល PILOT, CR-V, ACCORD & CITY ពីក្រុមហ៊ុន HONDA MOTOR របស់ប្រទេសជប៉ុន ដែលបានដាក់ តាំងបង្ហាញ និងលក់ រថយន្តរបស់ខ្លួននៅទីតំាង ទល់មុខ អាកាសយានដ្ឋាន អន្ដរ ជាតិភ្នំពេញ។
រថយន្ដ HONDA CR-V ម៉ូដែលថ្មី ២០១៥ គឺជារថយន្ដសម័យថ្មីដែលជានិមិត្ដរូបនៃភាពទំនើបទាន់សម័យ សន្សំសំចៃ និងសុវត្ថិភាពបំផុត។ តួរថយន្ដទាំងមូលចាប់ពីមុខដល់ក្រោយត្រូវបានរចនាឡើងមានរូបរាងកាន់តែស្រស់ស្អាត ហើយ ទាក់ទាញបំផុត និងតាមបច្ចេកវិទ្យា Aerodynamic ធ្វើអោយ HONDA CR-V បានក្លាយជារថយន្ដលំដាប់ខ្ពស់ផ្នែក សន្សំសំចៃប្រេង។
ប្រព័ន្ធ Eco Assist នឹងប្រាប់អ្នកភ្លាមៗតាមសភាពជាក់ស្ដែងអំពីថាតើអ្នកកំពុងតែបើកបរ ក្នុងស្ថានភាពសន្សំសំចៃដែររឺអត់ គឺងាយស្រួលបំផុតដោយគ្រាន់តែចុចប៊ូតុង Eco Assist ដែលមានស្រាប់។ ពត៌មាននៃអត្រា ស៊ីប្រេងរបស់រថយន្ដក៏ត្រូវបានបង្ហាញផងដែរ នៅលើកុងទ័រដ៏ស្រស់ស្អាតរចនាជា៣ស្រទាប់។ ប៊ូតុងសម្រាប់ចុចបញ្ឆេះ និងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ដិ (Engine Start/Stop Button) រួមជាមួយ Smart Key ពិតជាផ្ដល់នូវភាពងាយ ស្រួលដល់អ្នកប្រើប្រាស់។
សំរាប់ការកំសាន្ដវិញ HONDA CR-V មានPort សម្រាប់ភ្ជាប់ iPad និង iPhone ព្រមទាំងមានបំពាក់ កាមេរ៉ាមើលក្រោយច្បាស់ល្អ សំរាប់ជួយសំរួលក្នុងការចូលចត រឺថយក្រោយ។ ម៉ាស៊ីនត្រជាក់បំពាក់ ដោយប្រព័ន្ធ Dual Zone Control ដែលអនុញ្ញាត អោយទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខអាចកំណត់ សីតុណ្ហភាពតាមការចង់បាន។ ក្រៅពីនេះកៅអីពូកធំទូលាយ ជាពិសេសកៅអីខាងក្រោយអាចបត់ចុះឡើង បានយ៉ាង ងាយស្រួល។ ចំពោះការធានាសុវត្ថិភាពវិញរថយន្ដ HONDA CR-V មានបំពាក់ពោងសុវត្ថិភាព៤ ដែលជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|