Huawei បង្ហាញ ទូរស័ព្ទស្មាតហ្វូន ម៉ូដែល 4G LTE នៅកម្ពុជា
|
June 01, 2014 (08:36:46)
|
[ 1164 ] |
|
|
|
|
ដើមអម្ពិល, ភ្នំពេញ៖ ក្រុមហ៊ុន ចែកចាយទូរស័ព្ទ Huawei នៅកម្ពុជា កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ បានបង្ហាញផលិតផលថ្មីចំនួន ៣ប្រភេទ ដែលក្នុងនោះ មានទាំងទូរស័ព្ទស្មាតហ្វូន បំពាក់ដោយបច្ចេកវិទ្យា 4G LTE ផង ។
ម៉ូដែលថ្មីទាំង៣ប្រភេទនេះ រួមមាន Ascend G6 4G LTE, Ascend G750, Media Pad X1 នឹងត្រូវបានសម្ពោធជាផ្លូវការ ដោយមានអ្នកតំណាងផលិតផល Huawei និងជាតារាចម្រៀងដ៏ល្បីគឺ កញ្ញា មាស សុខសោភា។
លោក Liu Zi Yang នាយកផ្នែកលក់ និងផ្នែកទីផ្សាររបស់ Huawei បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបខ្លាំងណាស់ ក្នុងការបង្ហាញផលិតផលទាំងបួននេះ ទៅទីផ្សារកម្ពុជា ដែលជាឱកាសផ្តល់ជូនអតិថិជនរបស់យើង ឲ្យទទួលបានបទពិសោធន៍ថ្មីៗ ពីការប្រើប្រាស់ ផលិតផល Huawei ដោយផ្ទាល់ដៃ”។
កញ្ញា មាស សុខសោភា តំណាងផលិតផល HUAWEI នៅកម្ពុជា បាននិយាយថា “ខ្ញុំបានឮព័ត៌មានល្អៗ ស្ដីពី Ascend G6 4G LTE និង Media Pad X1 ហើយខ្ញុំពិតជាអន្ទះសារ ចង់ប្រើផលិតផល ទាំងនេះមែនទែន។ ទូរស័ព្ទម៉ូដែលថ្មី ទាំងនោះ មានមុខងារដែលអាចបញ្ជា ដោយសំឡេងសម្រាប់ ការថតរូបខ្លួនឯង Selfie ដោយមិនចាំបាច់ប្រើដៃចុច វានឹងបង្ហាញ ពីកាមេរ៉ា ដែលតែងតែរួចរាល់ក្នុងការ ចាប់យករូបភាពគ្រប់កាលៈទេសៈ ដែលនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ ខណៈពេលដែលខ្ញុំមានគម្រោង នឹងថតរូបខ្លួនឯង Selfie ជាច្រើនជាមួយអ្នកគាំទ្រ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ”។
ម៉ូដែល Ascend G6 4G LTE ត្រូវបានដាក់បង្ហាញទៅកាន់ ពិភពលោកនៅក្នុងសមាជទូរស័ព្ទ ចល័ត GSMA ពិភពលោក (MWC) ក្នុងឆ្នាំ២០១៤ ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីនាំមកនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ Smartphone ។ វាបានលាតត្រដាងនូវពិភពនៃភាពរីករាយមួយ ដែលផ្ដល់ឲ្យអ្នកប្រើប្រាស់ទាំងឡាយ នូវមធ្យាបាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ក្នុងការទំនាក់ទំនងគ្មានព្រំដែន។ ជាមួយនឹងអេក្រង់ទំហំ 4.5អ៉ីញ កាមេរ៉ាមុខ 5MP និង EmotionUI 2.0 ទូរស័ព្ទ HUAWEI Ascend G6 4G ជាដៃគូដ៏អស្ចារ្យចំពោះអ្នក ដែលចង់ធ្វើការចែករំលែក ឲ្យកាន់តែប្រសើរជាងមុន។
លោក Em Yuthou ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារមានប្រសាសន៍ថា “ទូរស័ព្ទ HUAWEI Ascend G6 4G ជាទូរស័ព្ទដ៏ទាន់សម័យ និងជា Smartphone ដែលមានល្បឿនលឿន រចនាឡើងដើម្បីលុបបំបាត់រាល់ការរំខានផ្សេងៗ” ។ លោកបន្តថា៖ “ជាមួយនឹងការតភ្ជាប់ប្រព័ន្ធ 4G LTE កាមេរ៉ាដ៏មានសក្តានុពល និងងាយស្រួលក្នុងការប្រើប្រាស់ បានផ្តល់ជម្រើសកាន់តែច្រើនក្នុងការថតរូប។ ជាមួយនឹងប្រូម៉ូស៊ិនពិសេសរបស់ Smart ដោយការថែមជូន លេខពិសេស និងការប្រើប្រាស់អ៊ីនធឺណិតសរុប12GB រយៈពេល 12 ខែ សម្រាប់ប្រព័ន្ធ4G និងសរុប 6GB រយៈពេល 3ខែ សម្រាប់ប្រព័ន្ធ3G ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Huawei កំពុងតែផ្តល់ជូននូវអ្វីដែលបានសន្យា ចំពោះមនុស្សជាច្រើនជុំវិញពិភពលោក ហើយការសន្យា នោះគឺ “Make it Possible”។
លើសពីនេះក្រុមហ៊ុន Huawei នឹងបង្ហាញផងដែរនូវម៉ូដែល G750 ដែលមាន Feature Octa Core 1.7GHz, Android 4.2ស៊ីមពីរ ជាមួយនឹងអេក្រង់ HD ទំហំ 5.5 អ៊ីញនិងកាមេរ៉ា 13.0MP ។ រីឯម៉ូដែល Media Pad X1 វិញមានរូបរាងស្តើង 7.18mm មានការតភ្ជាប់ប្រព័ន្ធ LTE ល្បឿនលឿនមាន Quad-core chipកម្រិតខ្ពស់ និងអេក្រង់ FHD។ ចំពោះម៉ូដែល Media Pad M1 ដែលមានរាងតូចស្រាលត្រឹមតែ 7.9mm និងគែមរចនាត្រឹមតែ 6mm អេក្រង់ 8 អ៊ីញ មាន Resolution 1080p FHD ដែលមានរូបភាពច្បាស់ ដំណើរការដោយQuad Core កាន់ថ្មបានយូររហូតដល់ទៅ 4800mAh សម្រាប់ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពក្នុងដៃអ្នក។
ដើម្បីធ្វើឲ្យផលិតផល Huawei កាន់តែមានភាពអស្ចារ្យនៅក្នុងព្រឹត្តិការណ៍នេះ អតិថិជនមួយចំនួននឹងមានឱកាស ទទួលបានរង្វាន់ពិសេសពី Huawei។ កញ្ញា មាស សុខសោភា នឹងទទួលបានទូរស័ព្ទ Huawei Media Pad X1 ឯភ្ញៀវពិសេស3 រូបផ្សេងទៀតគឺអ្នកនាង យុគ ចិន្តា ពិធីការិនីល្បីឈ្មោះដ៏ឆ្នើម លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកដឹកនាំកម្មវិធី និងជានាយកផ្នែកផលិត ជាពិសេស លើក្រុមសម្តែងពែកមី និង លោក រូលីន ដែលកំពុងល្បី ឈ្មោះបោះសំឡេង ក៏ទទួលបានទូរស័ព្ទ Huawei Ascend G750, Ascend G6 និង Media Pad X1 ដើម្បីប្រើសាកល្បងឲ្យដឹងពីគុណភាព ពោលគឺស្របតាមគោលការណ៍ក្រុមហ៊ុន មិនសាក មិនដឹង។ រីឯអ្នកឈ្នះពីការប្រកួតចម្រៀង និងការប្រកួតរាំរបស់ក្រុមហ៊ុនHuawei នឹងទទួលបានHuawei Honor 3C និង Y600៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|