ក្រុមហ៊ុន Samsung នាំចូលទូរទស្សន៍កោង CURVED UHD TV ដំបូងបង្អស់ ក្នុងពិភពលោកមកកាន់ប្រទេសកម្ពុជា
|
June 01, 2014 (08:29:28)
|
[ 1120 ] |
|
|
|
|
ដើមអម្ពិល, ភ្នំពេញ៖ ក្រុមហ៊ុន Samsung ដែលជាស្លាកសញ្ញាបច្ចេកវិជ្ជាលំដាប់ថ្នាក់លេខ 1 ក្នុងពិភពលោកលើបច្ចេកវិជ្ជា ទូរទស្សន៍ក្នុងរយៈពេល 8 ឆ្នាំជាប់ៗគ្នាហើយនៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញទូរទស្សន៍រាងកោង Curved UHD TV គុណភាពរូបភាពច្បាស់ ឥតខ្ចោះលើកដំបូងរបស់ខ្លួន និងបានប្រកាសនូវភាពដ៏ រំភើបអស្ចារ្យនៃឆ្នាំ 2014 នៃទូរទស្សន៍កោង Curved UHD TV និងម៉ូឌែលទូរទស្សន៍ UHD ដទៃទៀតរបស់ខ្លួន។
លោក ហ្គីហាន់ លី នាយកគ្រប់គ្រង សាខាថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានឱ្យដឹងថា "យើងមានមោទនភាពណាស់ ក្នុងការបង្ហាញទូរទស្សន៍កោង Curved UHD TV ដំបូងបំផុតក្នុង ពិភពលោកក្នុងប្រទេសកម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Samsung ដើម្បីនាំយកមក នូវបច្ចេកវិជ្ជាចុងក្រោយបំផុត និងការច្នៃប្រឌិតដល់ ពិភពលោកក៏ដូចជា ប្រទេសកម្ពុជាផងដែរ។ នេះជាបច្ចេកវិជ្ជាចុងក្រោយបំផុត ដែលផ្តល់នូវបទពិសោធន៍ នៃការកម្សាន្តដល់អ្នកទស្សនា។
ទូរទស្សន៍កោង Samsung Curved UHD TV ផ្ដល់នូវលក្ខណៈពិសេសដ៏អស្ចារ្យ និងបច្ចេកវិជ្ជាទំនើបថ្មី ចុងក្រោយបំផុតដែល បង្កើនបទពិសោធន៍ ទូរទស្សន៍ដោយរួមបញ្ចូលការបញ្ជា សំឡេង អារម្មណ៍ រូបភាព។"
លោកបានបន្ថែមទៀតថា "បច្ចេកវិជ្ជានៃរូបភាពច្បាស់ឥតខ្ចោះរបស់ Samsung UHD TV (ultra-high definition) និងអេក្រង់កោងដែលបាន រចនាឡើងដោយផ្តល់ ជូនភាពងាយស្រួល រូបភាពច្បាស់ល្អ និងរូបភាពរស់រវើក សម្រាប់អ្នកទស្សនា។ អ្នកទស្សនាអាចរីករាយ នឹងគុណភាពរូបភាព និងវីដេអូដ៏ច្បាស់ឥតខ្ចោះ។ ត្រៀមខ្លួនជាស្រេចសម្រាប់អនាគត ជាមួយនឹងលក្ខណៈពិសេស ដែលអាចវិវឌ្ឍទៅ កំណែថ្មីនៅក្នុងពេលអនាគត។ ចំណុចពិសេសនៃទូរទស្សន៍នេះ គឺលោកអ្នកអាច បញ្ជាដោយដៃ និងសម្លេង។
ចំណុចនៃភាពជោគជ័យ របស់យើងពិតជាសាមញ្ញ គឺយើងធ្វើការជាមួយ ដៃគូដូចជាលោកអ្នក ដើម្បី យល់ច្បាស់ពីអ្វីដែល អតិថិជនចង់បាន និងផ្តល់ជូននូវតម្រូវការ ទាំងនេះនៅក្នុងទិសដៅថ្មី និងអស្ចារ្យ។ ជាមួយគ្នានេះផងដែរ យើងយល់ច្បាស់លើ ចំណុចដែលអតិថិជនចង់ បានពីទូរទស្សន៍របស់ពួកគាត់ ហើយយើងបានដាក់ បញ្ចូលនូវបច្ចេកវិជ្ជា ទំាងនោះជាមួយនឹង ការយល់ដឹងច្បាស់អំពីអតិថិជន និងបច្ចេកវិជ្ជាឈានមុខគេ របស់ក្រុមហ៊ុន Samsung។ ចុងបញ្ចប់លោកក៏ បានបញ្ជាក់បន្ថែមថា “យើងសង្ឃឹមថា បច្ចេកវិជ្ជា ចុងក្រោយនៃទូរទស្សន៍កោង Curved UHD TV ដំបូងក្នុងពិភពលោក នឹងនាំមកជូននូវ បទពិសោធន៍ទូរទស្សន៍ ដ៏ប្រសើរបំផុតដល់លោកអ្នក និងនាំលោកអ្នកទៅកាន់ ពិភពកម្សាន្តដែលលោក អ្នកមិនធ្លាប់ជួបប្រទះ។”
Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិជ្ជា កំពុងតែផ្លាស់ប្ដូរឱ្យ កាន់តែប្រសើរឡើង នូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286,000 នាក់ នៅទូទាំង 80 ប្រទេស មានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|