Microsoft កំពុងជួស ជុលបញ្ហា WhatsApp សម្រាប់ Windows Phone 8
May 25, 2014 (09:35:51)
[ 1108 ]
ដើមអម្ពិល, កាលពីប៉ុន្មានថ្ងៃមុននេះ កម្មវិធី WhatsApp សម្រាប់ Windows Phone 8 និង 8.1 ត្រូវបានដកចេញពី Store ដោយមិនបាន បញ្ជាក់ពីមូល ហេតុ ធ្វើឲ្យអ្នកប្រើប្រាស់ មានចម្ងល់ ជាខ្លាំង។
នៅថ្ងៃនេះ លោក Joe Belfiore ប្រធាន Windows Phone របស់ Microsoft បានបង្កោះសារ នៅលើ Twitter ថា នៅពេលនេះ ក្រុមហ៊ុន Microsoft កំពុងដោះស្រាយបញ្ហា ហើយវានឹងមកវិញឆាប់ៗនេះ។
ប្រធាន Windows Phone រូបនេះ មិនបានបញ្ជាក់ថា បញ្ហាដែលកើតមានចំពោះ WhatsApp នោះទេ ប៉ុន្តែបើតាមការឲ្យដឹងពី អ្នកប្រើប្រាស់ មកពី ការ Update ទៅលើ Windows Phone និង WhatsApp។ គិតមកដល់ពេលនេះ WhatsApp សម្រាប់ Windows Phone មិនអាច Download បានចំនួន ៥ថ្ងៃ។