Lenovo តែងតាំងអតីត បុគ្គលិក Nokia ជាប្រធាន អាជីវកម្មទូរស័ព្ទ ចល័ត
|
May 25, 2014 (09:32:06)
|
[ 1201 ] |
|
|
|
|
ដើមអម្ពិល, Lenovo ជាក្រុមហ៊ុនផលិតកុំព្យូទ័រ ធំជាងគេបំផុតនៅក្នុងពិភពលោក បានប្រកាសតែងតាំង អតីតបុគ្គលិកក្រុមហ៊ុន Nokia និងជាអតីតអនុប្រធានជាន់ខ្ពស់ Huawei ជាប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែក អាជីវកម្មទូរស័ព្ទចល័ត។
លោក Colin Giles ត្រូវបាន Lenovo តែងតាំងជាជា ប្រធានជាន់ខ្ពស់ទទួល បន្ទុកផ្នែកអាជីវកម្ម ទូរស័ព្ទចល័ត និងជាមនុស្សតែម្នាក់គត់ ដែលជួយជំរុញឲ្យ អាជីវកម្មទូរស័ព្ទចល័តរបស់ Lenovo ឆ្ពោះទៅមុន ខណៈដែលបច្ចុប្បន្ន កំពុងឈរនៅលេខរៀងទី៤ នៃក្រុមហ៊ុនផលិតស្មាតហ្វូន។
លោក Colin Giles បានលាឈប់ពីក្រុមហ៊ុន Nokia កាលពីឆ្នាំ ២០១២ ហើយក្រោយមកក៏បាន ចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Huawei ក្នុងតំណែងជា អនុប្រធានខ្ពស់ទទួល បន្ទុកផ្នែកពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុមហ៊ុន Lenovo ក៏ជាម្ចាស់នៃក្រុមហ៊ុន Motorola ផងដែរ ដោយក្រុមហ៊ុននេះបានទិញ Motorola ពី Google ដើម្បីជំរុញទីផ្សារស្មាតហ្វូន នៅសហរដ្ឋអាមេរិក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|