អ្នកវិទ្យាសាស្ត្ររកឃើញ ឆ្អឹងហ្វូស៊ីលដាយណូ ស័រទម្ងន់ ១០០ តោន
|
May 19, 2014 (13:28:28)
|
[ 1260 ] |
|
|
|
|
យោងតាមវេបសាយដេលីមែល ពួកអ្នកវិទ្យាសាស្ត្របានប្រកាសថា ពួកគេបានរកឃើញឆ្អឹង សត្វដាយណូស័រថ្មី និងថែមទាំងធំជាង ដាយណូស័រមុនៗទៅទៀត។ សត្វដាយណូស័រឈ្មោះ Argentinosaurus ថ្មីៗនេះ កំពុងកាន់កាប់កំណត់ត្រាពិភពលោក ចំពោះភាពដែលជាសត្វលើគោក ធំបំផុតមិនធ្លាប់មាន និងវែងបំផុតលើពិភពលោក ប៉ុន្តែឆ្អឹងហ្វូស៊ីលនៃសត្វ ដាយណូស័រធំបំផុតមិនធ្លាប់ ស្រាវជ្រាវឃើញពីមុនខាងលើនេះ ត្រូវបានរកឃើញក្នុងប្រទេសអាហ្សង់ទីន។ ពួកអ្នកវិទ្យាសាស្ត្រជឿថា ពូជសត្វដាយណូស័រ ដ៏ធំសម្បើមនេះ មានទម្ងន់ ៧៧ តោននេះ ធ្ងន់ស្មើដំរីអាហ្វ្រិច ១៤ ក្បាល។ កម្មករកសិដ្ឋាន មូលដ្ឋានម្នាក់ បានរកឃើញឆ្អឹងទាំងនេះ ដែលត្រូវបានថតដោយក្រុមការងារ កម្មវិធី Natural History របស់ប៊ីប៊ីស៊ី។ ហ្វូស៊ីលទាំងនេះ បន្ទាប់មកត្រូវបានជីក ដោយពួកបាសាណិភូតវិទូ មួយក្រុម មកពីសារៈមន្ទីរ Museum of Palaeontology Egidio Feruglio ដឹកនាំដោយបណ្ឌិតលោក Jose Luis Carballido និង បណ្ឌិតលោក Diego Pol ។ ពួកគេបានជីកយក បំណែកឆ្អឹងដាយណូស័រចំនួន ៧ ក្បាលដាច់ដោយឡែកពីគ្នា សរុបប្រហែល ១៥០ ឆ្អឹង ដែលសុទ្ធតែស្ថិតក្នុង "លក្ខណៈល្អ" ទាំងអស់។ ផ្អែកតាមការវាស់វែង ឆ្អឹងកំភួនជើងយក្សរបស់វា ប្រភេទដាយណូស័រស៊ីរុក្ខជាតិនេះ អាចមានប្រវែង ៤០ ម៉ែត្រ និងកម្ពស់ ២០ ម៉ែត្រ។ ពួកបាសាណិភូតវិទូ គិតថានេះគឺជា ពូជសត្វដាយណូស័រយក្សថ្មីមួយ ដែលជាផ្នែកមួយនៃពួកដាយណូស័រ មានម្រាមជើង ដូចជីងចក់ ដែលគេកំណត់លក្ខណៈ សម្គាល់រូបរាងវា តាមរយៈក និងកន្ទុយវែង និងក្បាលតូច ដែលមានអាយុកាលតាំងពីសម័យ Cretaceous (ជាង ៩០ លានឆ្នាំមុន)។ ដាយណូស័រដ៏ធំសម្បើមនេះមានទម្ងន់ខ្ទង់ ៧៧ តោន ដោយធ្វើឲ្យវាធ្ងន់ជាង ដាយណូស័រជាប់ឯតទគ្គម្មមុន Argentinosaurus រហូតដល់ទៅ ៧ តោន។ ដាយណូស័រដែលរស់នៅក្នុងព្រៃ Patagonia នៅចន្លោះ ៩៥ និង ១០០ លានឆ្នាំមុនប្រភេទនេះ នៅមិនទាន់ដាក់ឈ្មោះឲ្យនៅឡើយទេ។ ពួកអ្នកស្រាវជ្រាវបាននិ យាយថា "សត្វនេះនឹងត្រូវដាក់ឈ្មោះ ដោយពណ៌នាតាមទំហំដ៏ធំសម្បើមរបស់វា និង ដើម្បីជាកិត្តិយសដល់ទាំងតំបន់ និងម្ចាស់កសិដ្ឋាន ដែលបានជូនដំណឹងដល់យើងអំពីការរកឃើញនេះ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|