. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
GM ប្រមូល​រថយន្ត ២,៧លានគ្រឿង នៅអាមេរិក មកជួសជុល
May 19, 2014 (12:59:59) [ 1280 ]
 
 
(ដើមអម្ពិល) ក្រុមហ៊ុនផលិតរថយន្ត General Motors Co (GM) បានប្រកាសនៅ​លើ​គេហទំព័ររបស់ខ្លួនកាល​ពីថ្ងៃព្រសហ្បតិ៍ ម្សិលមិញនេះថា ខ្លួននឹងធ្វើការ​ប្រមូលរថយន្តប្រមាណ ២,៧លានគ្រឿង នៅក្នុងសហ​រដ្ឋអាមេរិក ដោយសារមាន​បញ្ហាផ្សេងៗ ដោយគិតជាទឹក​ប្រាក់ប្រមាណ ២០០លាន​ដុល្លារអាមេរិក។

ក្រុមហ៊ុនផលិត រថយន្តធំ​លំដាប់ទី១ របស់ពិភព​លោកនេះ បានឲ្យដឹងថា បញ្ហាភាគ​ច្រើនដែល កើតមានគឺ​ចង្គៀង​ភ្លើង ដែលនៅក្នុងនោះ រួមមានទាំង​ចង្គៀងមុខ និងក្រោយ ដោយមាន​រថយន្តម៉ូដែល Chevrolet Malibu, Pontiac G6 និង Saturn Aura។

កាលពីត្រីមាសដំបូង ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ​​បានចំណាយលុយ ១,៣ពាន់លាន​ដុល្លារអាមេរិក ក្នុងការប្រមូល​រថយន្ត ២,៦លានគ្រឿង ដែលបង្ក​​គ្រោះថ្នាក់មាន ៣២ករណី និងបណ្ដាលឲ្យ មានមនុស្សស្លាប់ ១៣នាក់ និងរបួស ២នាក់។

ចាប់តាំងពីដើមខែមេសា មក ក្រុមហ៊ុនបាន​​​ចំណាយ លុយប្រមាណជា ២០០លានដុល្លារ​​អាមេរិក ក្នុងការដោះស្រាយ បញ្ហាខាងលើ ប៉ុន្តែនៅ​​ពេលនេះ ក្រុមហ៊ុនបាន​​សម្រេចចិត្ត ប្រមូល​​រថយន្តដែល ប៉ះពាល់ម​កធ្វើការ ជួសជុល​ទាំង​អស់៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter