iPhone 6 នឹងចេញលក់ ជាផ្លូវការនៅខែ សីហា ជាមួយ អេក្រង់ធំពិតៗ
|
May 13, 2014 (11:49:34)
|
[ 1179 ] |
|
|
|
|
(ដើមអម្ពិល) ប៉េកាំង, (ស៊ិនហួ)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បី បំផុតនៅលើ សកលលោក គឺ Apple នឹងចេញ លក់ជាផ្លូវការនូវ ទូរស័ព្ទជំនាន់ថ្មី ចុងក្រោយ របស់ខ្លួន ក្នុងខែសីហា ខាងមុខនេះ ដែលវាជាការ ធ្វើឡើងមុនពេល កំណត់មួយខែ ដូចដែលអ្នកតាមដាន នានាធ្លាប់បានរំពឹងទុកនោះ។
តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃចន្ទ ទី១២ ខែឧសភា នេះថា iPhone 6 ដែលមាន អេក្រង់ទំហំ ១១,៩ សង់ទីម៉ែត្រ (៤,៧ អ៊ីញ) នឹងត្រូវចេញលក់ នៅខែសីហា ឆ្នាំ ២០១៤ នេះ ប៉ុន្តែគ្មាននរណាដឹងថា តើទីផ្សារមួយណា មានសិទ្ធិយកវា មកដាក់លក់មុនគេ នោះទេ។ ដោយឡែក iPhone អេក្រង់ ១៣,៩ សង់ទីម៉ែត្រ ( ៥,៥ អ៊ីញ) ឬ ១៤,២ សង់ទីម៉ែត្រ (៥,៦ អ៊ីញ) នឹងត្រូវចេញលក់នៅខែកញ្ញា ដូចកាលពីពេលចេញ លក់ iPhone 5 ផងដែរ។
ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ិនហួថា ម៉ូឌែល iPhone 6 ដែលមានទំហំអេក្រង់ ៥,៥ អ៊ីញ និង ៤,៧អ៊ីង នឹងត្រូវផលិតចំនួន ៨០លានគ្រឿង ក្នុងតំណាក់កាលដំបូងឆ្នាំ ២០១៤ នេះ។
ក្រុមជំនាញឧស្សាហកម្មនានា បានលើកឡើងថា ការបង្កើនទំហំអេក្រង់ធំ ជាងមុនរបស់ iPhone នឹងអាចទាក់ទាញ ការគាំទ្រខ្លាំង ជាងមុខទៀត ពីអតិថិជន ដើម្បីប្រកួតប្រជែង នឹងក្រុមហ៊ុនយក្ស Samsung ព្រោះកន្លងមកអ្នកគាំទ្រ Apple បានទាមទារឲ្យ ក្រុមហ៊ុននេះ ផលិតទូរស័ព្ទអេក្រង់ធំ ជាងសព្វថ្ងៃនេះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|