Apple ចរចាទិញក្រុមហ៊ុនកាសត្រចៀក Beats ក្នុងតម្លៃ ៣,២ពាន់លានដុល្លារ
|
May 13, 2014 (09:53:00)
|
[ 1311 ] |
|
|
|
|
(ដើមអម្ពិល) ក្រុមហ៊ុន Apple ត្រូវបានគេរាយការន៍មកថា កំពុងពិភាក្សាទិញ ក្រុមហ៊ុនផលិតកាសត្រចៀក Beats ដែលជាក្រុមហ៊ុនផលិតកាស ដែលមានគុណភាព ខ្ពស់ជាងគេនិងត្រូវ បានបង្កើតឡើង ដោយកំពូលតារាចម្រៀង Hip-Hop គឺលោក Dr.Dre។ នេះបើយោងតាមការចុះផ្សាយរបស់ Financial Times។
យោងតាមសេចក្ដីរាយការណ៍ ក្រុមហ៊ុនទាំងពីរនឹងចេញ សេចក្ដីប្រកាសជាផ្លូវការ នៅសប្ដាហ៍ក្រោយដែលការទិញលក់នេះ ត្រូវបានគេដឹងថា មានតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក ប៉ុន្តែគេមិនបានដឹងថា ក្រុមហ៊ុនទាំងពីរនេះ បានពិភាក្សា និងយល់ព្រមទាំងពី ពេលណានោះទេ។ ក្រោយពីសារព័ត៌មាន CNet ទទួលបានព័ត៌មាននេះ ក៏បាន ទាក់ទងទៅកាន់ក្រុមហ៊ុនBeats ប៉ុន្តែត្រូវបានក្រុមហ៊ុន ច្រានចោលព័ត៌មាន ហើយចំណែកខាងក្រុមហ៊ុន Apple មិនបានឆ្លើយតបអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា កាស Beats ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ក្រោយមកនៅឆ្នាំ ២០១១ ក្រុមហ៊ុនទូរស័ព្ទដៃតៃវ៉ាន់ HTC បានទិញភាគហ៊ុនរបស់ Beats ចំនួន ៥០,១ភាគរយ ក្នុងតម្លៃ ៣០៩លានដុល្លារអាមេរិក ក្រោយមកនៅឆ្នាំ ២០១២ក្រុមហ៊ុន HTC បានលក់ភាគហ៊ុនចំនួន ២៥,១ភាគរយឲ្យ Beats វិញក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិក និងក្រោយមកទៀតមានព័ត៌មានថា HTC មានផែនការលក់ ២៤,៨៤ភាគរយបន្ថែម ទៀតក្នុងតម្លៃ ២៦៥លានដុល្លារអាមេរិក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|