ការសិក្សារបស់ អាមេរិក៖ សិស្សអាស៊ីពូកែជាង សិស្សស្បែកសព្រោះ ពួកខំប្រឹងជាង
|
May 06, 2014 (13:30:22)
|
[ 1256 ] |
|
|
|
|
យោងតាមការសិក្សាមួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី ៥ ខែឧសភា ឆ្នាំ ២០១៤ ក្មេងសិស្សសាលាអាមេរិកដើមកំ ណើត អាស៊ីមានទំនោររៀនពូកែជាងសិស្សស្បែកសនៅសាលារៀន ព្រោះពួកគេខំប្រឹងរៀនសូត្រជាង។ លទ្ធផលសិក្សានេះ ត្រូវបានផ្អែកតាមការវិភាគ កំណត់ត្រាជាច្រើន បានមកពីការស្ទាបស្ទង់ ពីរដាច់ដោយឡែកពីគ្នា ដែលបានតាមដានសិស្សស្បែកស និង អាស៊ីរាប់ពាន់នាក់ក្នុងសហរដ្ឋអាមេរិកចាប់ពីសាលាមត្ដេយ្យរហូតដល់វិទ្យាល័យ។ ពួកអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Queens College of New York, សាកលវិទ្យាល័យ University of Michigan និងសាកលវិទ្យាល័យ Peking University ក្នុងទីក្រុងប៉េកាំងបានពិនិត្យមើលទៅលើ ថ្នាក់ ពិន្ទុធ្វើតេស្ត ការចាត់ចំណាត់ថ្នាក់របស់គ្រូ ចំណូលគ្រួសារនិងកំរិតអប់រំ ស្ថានភាពអន្តោប្រវេសន៍ និង កក្តាដទៃទៀតជាច្រើន។
ការសិក្សានេះបានឲ្យដឹងថា "សិស្សអាមេរិកដើមកំណើតអាស៊ីចូលសាលារៀនដោយគ្មានឧត្តមភាពខាងការអប់រំលើសពួកស្បែកសនោះទេ" ប៉ុន្តែការសិក្សានេះបានកត់សម្គាល់ថា "ឧត្តមភាពនេះនឹងរីកចម្រើនឡើងតាមពេលវេលា"។ ត្រឹមថ្នាក់ទី ១០ ឬ អាយុ ១០-១១ ឆ្នាំ សិស្សអាមេរិកដើមកំណើតអាស៊ី "ធ្វើបានល្អជាងសិស្សស្បែកសគួរឲ្យកត់សម្គាល់" ទៅហើយៗ ចំណុចភាពខុសគ្នាខ្លាំងបំផុតគឺពេលឈានដល់ថ្នាក់ទី ១០ ឬ អាយុ ១៥-១៦ ឆ្នាំ"។
ពួកអ្នកស្រាវជ្រាវបាននិយាយថា "សរុបជារួម លទ្ធផលទាំងនេះបានលើកឡើងថា គំលាតភាពជោគជ័យដែលកើនឡើងនេះគឺអាចបណ្តាលមកពីគំលាតដែលកាន់តែធំឡើងក្នុងការប្រឹងប្រែងរៀនសូត្រជាជាងភាពខុសគ្នាខាងសមត្ថភាពខួរក្បាល"។
ពួកអ្នកស្រាវជ្រាវនិយាយថា សិស្សអាមេរិកដើមកំណើតអាស៊ីទោរទន់ទៅរកការជម្រុញទឹកចិត្តដោយការប្រៀនប្រដៅផ្នែកវប្បធម៌ ដែលបំពាក់បំប៉ននូវគំនិតមួយថា ការប្រឹងប្រែងគឺមានសារៈសំខាន់ជាងសមត្ថភាពពីកំណើតទៅទៀត។
ពួកសិស្សអាស៊ីទាំងនេះក៏បានឆ្លងកាត់ "សម្ពាធពីឪពុកម្តាយយ៉ាងធំធេងផងដែរដើម្បីទទួលបានជោគជ័យ ជាងក្នុងករណីរបស់សិស្សស្បែកស"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|