. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

.
អតីត​នាយក​​ប្រតិបត្តិ Nokia ច្រាន​​ចោល​​​​ព័ត៌មាន​​​បោះបង់ Symbian
May 06, 2014 (13:19:57) [ 1245 ]
 
 
(ដើមអម្ពិល) មុនពេល iPhone បង្ហាញខ្លួន Nokia បានល្បីឈ្មោះគ្រប់ទីកន្លែង ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ទូរស័ព្ទដៃបានធ្លាក់ ប្រជាប្រិយភាព​​យ៉ាងខ្លាំង ស្ទើតែ​​បាត់បង់​​ឈ្មោះ ជាពិសេស​​ប្រព័ន្ធ​​ដំណើរការ Symbian។

នៅថ្ងៃចន្ទនេះ អតីតមេ Nokia បានចេញមុខបក​​ស្រាយពីបញ្ហាដែល Nokia ព្យួរប្រព័ន្ធ​​ដំណើរការ Symbian ចោល ហើយងាក​​មកប្រើ Windows Phone វិញ។ លោក Stephen Elop អតីតនាយក​​ប្រតិបត្តិ Nokia និងបច្ចុប្បន្នជា អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុក​​ផ្នែក អាជីវកម្ម​​ទូរស័ព្ទចល័ត ដែលទើប​​នឹងទិញពី Nokia បាន​ថ្លែងឲ្យដឹងថា ក្រុមហ៊ុន Nokia មានទំនាក់​​ទំនងល្អជាមួយ Microsoft ខណៈពេលដែល Symbian មានបញ្ហា ដូច្នេះក្រុមហ៊ុនត្រូវ សម្រេចចិត្ត​​ជ្រើសរើសយក Windows Phone ដោយត្រូវទុក Symbian មួយរយៈ។

អតីតនាយក​​ប្រតិបត្តិរូបនេះ បានបន្ត​​ទៀតថា មិនមែន​​មកពីមេរោគទើប Nokia បាន​​បោះបង់ Symbian នោះទេ ប៉ុន្តែមកពី​​មានបញ្ហា​​បច្ចេកទេស ដូច្នេះទើប Nokia ត្រូវទុក Symbian ឲ្យនៅ​​មួយរយៈ និងម្យ៉ាងទៀត​​នៅពេលនេះ Nokia ត្រូវពង្រីកកេរ្តិ៍​​ឡើងវិញជាមួយ Microsoft។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរ​​ការ Symbian បានធ្វើឲ្យ​ស្មាតហ្វូន Nokia ល្បីល្បាញ​យ៉ាងខ្លាំង ស្ទើតែនាំមុខ​គេទាំងអស់ ក្នុងចំណោម​​ក្រុមហ៊ុន ផលិតទូរស័ព្ទ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៥
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter