សម្លៀកបំពាក់ Wi-Fi
|
April 25, 2014 (08:44:39)
|
[ 1351 ] |
|
|
|
|
ជិតដល់ពេលដែលនាឡិកាឆ្លាតវៃ និងវ៉ែនតា google ក្លាយជារឿង "អតីតកាល"ហើយ ព្រោះជាមួយសម្លៀកបំពាក់បច្ចេកវិទ្យាខ្ពស់នោះអ្នកក្លាយជាគោលដៅបញ្ចេញរលក Wi-Fi ចល័តហើយ ។
ដើម្បីត្បាញបាន BB.Suit នោះអ្នកច្នៃម៉ូតហុល្លង់ Borre Akkersdijk បានបើកម៉ាស៊ីនត្បាញម្ជុលគួបផ្សំ និងម៉ាស៊ីន បោះពុម្ព 3D ដើម្បីអាចបញ្ចូលសរសៃស្ពាន់នៅខាងក្នុងស្រទាប់ក្រណាត់ឡែន ។
សរសៃស្ពាន់ទាំងនេះ នឹងតភ្ជាប់ជាមួយ Wi-Fi , Bluetooth និងឈីប GPS ត្រូវបានភ្ជាប់ក្នុងផ្នត់ក្រណាត់ ក្នុង ពេលដែលថ្មពិល និងសំណុំវិនិច្ឆ័យ គេលាក់ក្នុងហោប៉ៅ ។
ប៉ុន្តែបច្ចុប្បន្នសម្លៀកបំពាក់នេះពុំអាចបោកគក់បាននៅឡើយ អាស្រ័យដោយឈីបទាំងឡាយរបស់វាពុំទាន់បង្កើត បានប្រភេទប្រឆាំងនឹងទឹក ប៉ុន្តែវាអាចផ្លាស់ប្តូរក្នុងករណីខូចបាន ។
អ្នកច្នៃម៉ូត Akkersdijk បានបង្កើតម៉ូត BB.Suit ២ ហើយទទួលបានជោគជ័យក្នុងការសម្តែងនៅព្រឹត្តិការណ៍ SXSW 2014 នារដ្ឋតិចសាស់ ប្រទេសអាមេរិក ។
បច្ចុប្បន្ន Akkersdijk កំពុងសហការនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍សម្លៀកបំពាក់ឆ្លាតវៃ ដែលពិតណាស់ជាបឋមនឹងគិតគូរដល់សម្លៀកបំពាក់ "Wi-Fi" អាចបោកគក់បាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|