ទីបញ្ចប់នៃឆ្នាំងសាកថ្ម កូរ៉េបង្ហាញប្រព័ន្ធឥតខ្សែមួយដែលអាចសាកថ្មទូរស័ព្ទគ្រប់ប្រភេទពីចម្ងាយ ៥ ម៉ែត្រ
|
April 25, 2014 (08:31:59)
|
[ 1265 ] |
|
|
|
|
ការបង្ហាញនេះអាចមានន័យថាជាទីបញ្ចប់នៃការស្វែងរកខ្សែសាកថាមពលប្រចាំថ្ងៃហើយ។ យោងតាមវេបសាយដេលីមែល ក្រុមអ្នកស្រាវជ្រាវកូរ៉េបានបង្ហាញប្រព័ន្ធសាកថ្មឥតខ្សែដែលកំពុងធ្វើពិសោធន៍មួយ ដែលអាចសាកថាមពលទូរស័ព្ទរបស់មនុស្សគ្រប់គ្នានៅក្នុងការិយាល័យដោយមិនចាំបាច់ប្រើខ្សែទៀតឡើយ។
ប្រព័ន្ធនេះអាចបញ្ជូនថាមពលបានរហូតដល់ទៅ ៥ ម៉ែត្រ និងអាចសាកថ្មទូរស័ព្ទបានដល់ទៅ ៤០ គ្រឿងក្នុងពេលតែមួយ ហើយថែមទាំងមានកម្លាំងគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ទូរទស្សន៍មួយទៀតផង។ ដោយត្រូវបានហៅថា ប្រព័ន្ធ "Dipole Coil Resonant System" វាត្រូវគេជឿថាជាប្រព័ន្ធថាមពលឥតខ្សែដែលមានរយៈចម្ងាយឆ្ងាយបំផុត គឺរហូតដល់ទៅ ៥ ម៉ែត្រ។
ពួកអ្នកស្រាវជ្រាវបាននិយាយថា "វិធីដែលឧបករណ៍អេឡិចត្រូនិចទទួលថាមពលបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយមានចាប់ពីប្រើខ្សែរហូតដល់ឥតខ្សែ។ អ្នកប្រើប្រាស់បច្ចុប្បន្នរីករាយនឹងឧបករណ៍អេឡិចត្រូនិចឥតខ្សែគ្រប់ប្រភេទ មានដូចជាទូរស័ព្ទដៃ អេក្រង់ចល័ត កូនកុំព្យូទ័រថេប្លេត និង សូម្បីថ្មទូរស័ព្ទ"។
លោក ជុន ធី រីម (Chun T. Rim) សាស្ត្រាចារ្យផ្នែកវិស្វកម្មនុយក្លេអ៊ែរ និង Quantum នៅសាកលវិទ្យាល័យ KAIST ក្នុងប្រទេសកូរ៉េបាននិយាយថា ប្រព័ន្ធនេះក៏អាចផ្តល់ថាមពលដល់ឧបករណ៍ធំៗបានផងដែរ។ លោកនិយាយថា "ជាមួយនឹងបច្ចេកវិទ្យា DCRS ទូរទស្សន៍ LED ខ្នាតធំមួយគ្រៀងក៏ដូចជាកង្ហារកម្លាំង ៤០ វ៉ាត់ចំនួន ៣ គ្រឿងក៏អាចដំណើរការថាមពលចេញពីរយៈចម្ងាយ ៥ ម៉ែត្របានផងដែរ"៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|